ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកកំាង បានរៀបចំ ការប្រកួត រត់ប្រណាំង ដើម្បីស្វែងរក ជំនួយសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។ នៅក្នុងកម្មវិធីប្រកួតនោះ មាន ការចូលរួមពីកីឡាករ កីឡារការិនី ប្រមាណ៦០០នាក់ ក្នុងការរត់ចំងាយ៣ គីឡូម៉ែត្រ។
លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា បានមានប្រសាសន៍ថា វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកកំាង បានរៀបកម្មវិធីរត់ប្រណាំងនេះឡើង ក្នុងគោលបំណង ដើម្បីកៀរគររកថវិកាសប្បុរសធម៌ ជួយដល់ មន្ទីរពេទ្យគន្ធបុប្ជា ។ជាពិសេសយើងដឹងហើយថាកីឡានំាមកនូវសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ រឹតចំណងមិត្តភាព ភាតរភាព ស្និតស្នាល សាមគ្គីភាព សេចក្តីថ្លៃថ្នូរ ជៀសផុតពីគ្រឿងញៀន និងល្បែងស៊ីសង់ គ្រប់ប្រភេទ និងដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ក្នុងសង្គមយ៉ាងច្រើន។
លោកបានបន្តថា ក្រសួងបានជំរុញ និងបើកទូលាយដល់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជនឲ្យមានការ ប្រកួតប្រជែង គ្រប់ប្រភេទកម្រិតសិក្សាជាលក្ខណៈជាតិ និងចូលរួមជាអន្តរជាតិ។ ជាក់ស្តែកការរត់ប្រណាំងនេះ ត្រូវបានប្រារព្វនៅ វិទ្យាស្ថានអន្តរទ្វីបអាមេរិកកំាង សាខាទួលគោក តាមបណ្តោយផ្លូវលេង ២៨៩, ៥១៦, ២៨១, ២៧៩, ៦០៨, ៥២៨ ,២៨៧ និង៥៦៦ដែលមានចំងាយ៣គីឡូម៉ែត្រ ដើម្បីកៀរគររកថវិកាសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជាដែលកំពុងត្រូវការជំនួយពីយើងគ្រប់គ្នា។
លោកបានបន្ថែមថា សកម្មភាពមនុស្សធម៌នេះ បានបញ្ជាក់ឲ្យឃើញច្បាស់ពីការរួមចំណែកដើម្បីលើកកម្ពស់ សុខាមាលភាពកុមារកម្ពុជា និងកាតបន្ថយភាពក្រីក្រ និងលើកម្ពស់វិស័យកីឡាជាតិ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយសង្រ្គោះដល់កុមារកម្ពុជា យើងគ្រប់បណ្តាខេត្ត និងរាជធានីភ្នំពេញដែលទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ជា។
លោក វេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាអមទីស្តី្កការគណៈរដ្ឋមន្រ្តី និងជាប្រធានចាងហ្វាងនៃ វិទ្យាស្ថានអន្តរទ្វីប អាមេរិកកំាង បានមានប្រសាសន៍ថា “នេះជាកម្មវិធីលើកទី១សម្រាប់ការរត់ ប្រណាំងមនុស្សធម៌ដែល គោលដៅរបស់ យើងគឺដើម្បីកាត់បន្ថយភាពក្រីក្រ” ។ ក្នុងនោះមានមន្ទីរពេទ្យគន្ធបុប្ជាជាពេទ្យគំរូ ហើយសម្រាប់កម្មវិធីមនុស្សធម៌ ដែលយើងប្រមូលថវិការបាន និងប្រគល់ទៅដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយកុមារៗដែលគ្មានលទ្ធភាព ទោះបីជា តិចក្តីច្រើនក្តី ទៅតាមសន្តានចិត្តរបស់ប្រជាពលរដ្ឋ ដែលមានចិត្តសប្បុរសធម៌ និងដើម្បីបំផុសឲ្យប្រជាពលរដ្ឋ បានដឹងថា ចំពោះការសិក្សាសំខាន់ណាសដើម្បីវិវត្តន៍ខ្លួនឲ្យទៅជាបុគ្គលល្អសិស្សល្អ ក្នុងសង្គមជាតិ៕