ភ្នំពេញ៖ នៅម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះខុនដូមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ ៩៩ ក្បែរផ្សារបឹងត្របែកផ្លាហ្សា។
អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្តើមចេញពីការទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់លេខ ៣០១។ ទាំងកម្លាំងនគរបាលពន្លត់អគ្គិភ័យ សមត្ថកិច្ច មូលដ្ឋាន រួមនិងអាជ្ញាធរ កំពុងញាប់ដៃញាប់ជើង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
រហូតដល់ម៉ោង ៥ និង៥០នាទី ក្រោយពីការឆាបឆេះបានប្រមាណជា ២០នាទី អគ្គិភ័យ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបាន និងបាញ់ទឹកពន្លត់ស្ទើរតែរលត់ទៅវិញហើយ៕