សៀមរាប៖ នៅសណ្ឋាគារ អង្គរស៊ីធី ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមសម្ព័ន្ធភាព សមរភូមិក្រោយ ដែលដឹកនាំចលនាឧបត្ថម្ភ សមរភូមិមុខដោយ លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប បានជួបសំណះសំណាល សាកសួរសុខទុក និងបានឧបត្ថម្ភជាស្បៀងអាហារ ភេសជ្ជៈ និងថវិកា មួយចំនួនដល់អង្គភាពចងសម្ព័ន្ធមេត្រីភាព ( វរសេនាតូចការពារព្រំដែនលេខ ៤០៨ ) ចំណុះ តំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលមានទីបញ្ជាការនៅក្នុងភូមិសាស្រ្តត្រពាំងក្រសាំង ភូមិសាស្ត្រអូរកូនតឹង ដែលបច្ចុប្បន្នកំពង់កំណើរការហ្វឹកហ្វឹន រយៈពេល ៩០ថ្ងៃ ។
លោកវរៈសេនីយ៏ទោ វិញ វឿន មេបញ្ជាការរងនិង ជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានសម្តែងនូវការដឹងគុណ ចំពោះក្រុមសម័្ពន្ធមេត្រីភាព ដែលតែងតែបានផ្សាភា្ជប់មនោសញ្ចេតនា រួមសុខរួម ទុក្ខជាមួយសមរភូមិមុខ បានយ៉ាងល្អប្រសើរ នៅក្នុងគ្រប់កាលៈទេសៈ លើការឧបត្ថម្ភស្បៀងអាហារ ថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និង សម្ភារៈសំណង់ ជាដើម ។
លោកបញ្ជារការក៏បានគូសបញ្ចាក់ អំពី សកម្មភាព និងលទ្ធផលនៃការហ្វឹកហ្វឹនរបស់អង្គភាពមួយនេះ ដែលបានដំណើរការ ហ្វឹកហ្វឹនអស់រយៈពេល ៦០ថ្ងៃកន្លងមក គឺទាំង គ្រូបង្គោល និងសិស្សបាន ខិតខំយកចិត្តទុកដាក់ទាំងការបង្ហាត់ និងការរៀនសូត្រសម្រេច បានតាមផែនការនិងកាលបរិច្ឆេទដែលថ្នាក់លើបានកំណត់ ។
លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ កោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព ទាំងអស់ ដែលជានិច្ចកាលបានលៈបង់សេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បី ការពារបូរណភាពដែនដី នាំមកនូវសុខសន្តិភាពជូនប្រជាជន ។ លោកឧកញ៉ា ក៏បានសូមឲ្យយោធាចារ្យ និង កម្មសិក្សាការីទាំងអស់បន្តខឹតខំបំពេញភារកិច្ចរបស់ខ្លួនហ្វឹកហាត់ ឲ្យទទួលបានជោគជ័យ បន្តទៅទៀត លើខ្លឹមសារ ដែលបានហ្វឹកហ្វឹននោះ។
គ្រឿងឧបភោគ បរិភោគ ដែលបានប្រគល់ជូននាពេលនោះរួមមាន មីយើង ២៥កេស, ប្រេងឆា ៥០ដប, ត្រីខ៤០០កំប៉ុង, ខ្ទឹមស ៥០ គីឡូក្រាម, ស្ករស១០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ១៨០ដប, ទឹកត្រី ១២០ដប, ម្សៅស៊ុប៥០កញ្ចប់, អំបិលអ៊ីយ៉ូត ៥០គីឡូគ្រាម, ប្រហុក ៣០គីឡូក្រាម, ផ្អក ៣០ គីឡូក្រាម, និងថវិកា ១០លាន ៣០ម៉ឺន សរុបថវិកាចំណាយទាំងអស់ ៣.៥២៥ ដុល្លារ ៕