Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខេត្ដកំពង់ចាម ចាប់ផ្ដើម យុទ្ធនាការ ចាប់អ្នកជិះម៉ូតូ អត់គោរព ច្បាប់ចរាចរ

$
0
0

លោកស្នងការ អំពាវនាវឲ្យ ប្រជាពលរដ្ឋដែល ទិញម៉ូតូអត់ពន្ធ យកទៅដូរនៅ កន្លែងហាងវិញ ហើយលោក ជួយអន្តរាគមឲ្យម្ចាស់ហាង ប្រគល់ប្រាក់គ្រប់ចំនួន

កំពង់ចាម ៖ ក្រោយពីមានការ យោគយល់ និងពន្យារពេលចំនួនពីរដង រួចមក នៅ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល ចរាចរ ខេត្ដកំពង់ចាម រួមសហការ ជាមួយកម្លាំង នគរបាល ពាក់ព័ន្ធ និងតាមបណ្ដា ក្រុង-ស្រុក ដឹកនាំដោយ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបើក យុទ្ធនាការ ចាប់ ផាកពិន័យ ចំពោះអ្នក ជិះម៉ូតូទាំងឡាយ ដែលមិនគោរព ច្បាប់ចរាចរ ក្នុងនោះ អត់ពាក់មួក សុវត្ថិភាព អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងពាក់ស្លាកលេខ ក្លែងក្លាយ ជាដើម ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា “យើងបានពន្យារ ពេលពីរដងមកហើយ ម៉ូតូដែល អត់ស្លាកលេខ ត្រូវចាប់បញ្ជូន ទៅសាខាគយ ពេលដែល គយបាន បញ្ជាក់ពន្ធរួចហើយ នគរបាល និងសហការជាមួយ មន្ទីរសាធារណការ ខេត្ដកំពង់ចាម និងធ្វើស្លាកលេខជូន ហើយប្រគល់ទៅ ម្ចាស់ដើមវិញ ដើម្បីប្រើប្រាស់ គឺថា មិនអនុញ្ញាតឱ្យ ម្ចាស់ដើមយក ទៅធ្វើដោយខ្លួនឯងនោះទេ ” ។

លោកស្នងការ បានបន្ដ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្ដកំពង់ចាម ហើយប្រើប្រាស់ ម៉ូតូមិនទាន់ មានស្លាកលេខនោះ ត្រូវរុះរាន់ទៅធ្វើ ស្លាក លេខនៅ មន្ទីរសាធារណការខេត្ដ ដើម្បីចុះ បញ្ជីស្លាកលេខ ហើយពេលទទួលបាន វិក្កយបត្រនៃការចុះបញ្ជី ធ្វើស្លាកលេខ បងប្អូន អាចធ្វើ ចរាចរបានជាធម្មតា ដោយបង្ហាញ វិក្កយបត្រនេះ ជូនទៅនគរបាល ដែលនៅ តាមដងផ្លូវ ពេលចាប់ផាកពិន័យនោះ ។

ដោយឡែក ចំពោះអ្នកប្រើប្រាស់ម៉ូតូ ដែលមាន ស្លាកលេខ មិនត្រឹមត្រូវ និងក្លែងក្លាយ ត្រូវបានលោកស្នងការអះអាងថា ត្រូវ ឃាត់ខ្លួនម្ចាស់ ម៉ូតូ ហើយកសាង សំណុំរឿង បញ្ជួនទាំងម្ចាស់ម៉ូតូ និងម៉ូតូទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានបង្ហាញពី វិធានការ បន្ដទៀត រហូតដល់ ចុះទៅឆែកឆេរ នៅក្នុងឃ្លាំងម៉ូតូធំ ៗ នៅទូទាំង ខេត្ដកំពង់ចាម ទៀតផង ។

បើតាមស្នងការ នគរបាលរូបនេះ រយៈពេលមួយខែកន្លះ កម្លាំង នគរបាល របស់លោក បានចាប់ផាក ពិន័យម៉ូតូ បានចំនួន ១១៥០០គ្រឿង និងលុយដែល ផាកពិន័យ ជាង៤៣លានរៀល។

យ៉ាងណាក៏ដោយ ចំពោះម៉ូតូចាស់ៗ ដែល គ្មានស្លាកលេខនោះ ត្រូវបានលោកស្នងការ បែន រ័ត្ន ពន្យល់ថា នគរបាលរបស់លោក ក៏បានអនុគ្រោះ មិនចាប់ឃាត់ម្ចាស់ម៉ូតូ នោះឡើយ ពោលគ្រាន់តែឱ្យ ម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបំពេញ សំណុំបែបបទ ធ្វើស្លាកលេខម៉ូតូ ហើយការរឹតបន្ដឹង និងចាប់ផាក ពិន័យម៉ូតូទាំងនេះ គឺផ្ដោតទៅលើ ម៉ូតូស៊េរីខ្ពស់ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ និងម៉ូតូធុនធំ ។

លោកស្នងការ បានបញ្ជាក់ថា ប្រតិបត្ដិការ នេះលោកនឹងបន្ដធ្វើ មិនដកថយនោះឡើយ ពោលនិងធ្វើឱ្យ ខេត្ដកំពង់ចាម ក្លាយជាខេត្ដ គំរូនៃការគោរពច្បាប់ចរាចរ។

ជាមួយគ្នានេះលោកអត្តមសេនីយ៏ ប៉ែន រ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ដែលទិញម៉ូតូ អត់ពន្ធ អាចយកម៉ូតូទៅជួនម្ចាស់ហាងវិញ ហើយលោកនឹងជួយអន្តរាគម ឲ្យម្ចាស់ហាងម៉ូតូទាំងនោះ សង់លុយគ្រប់ចំនួនមកវិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>