មណ្ឌលគិរី៖ ពូជស្រូវចំនួន០៩តោន ត្រូវបាននាំយក ទៅចែកជូនដល់ដៃ កសិករចំនួន៣០០គ្រួសារ ក្នុងស្រុកកោះញែក បន្ទាប់ពីជំនន់ទឹកភ្លៀងបាន ស្រកចុះទៅវិញដែលការ ចែកជូននេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅឃុំ ណងឃីលឹក ស្រុកកោះញែក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ដែលមាន កសិករ ចំនួន៣០០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិណងបួរ ភូមិជីមៀត និងភូមិកោះម្យើលក្រោម ដែលទទួល រងការលិចលង់ខូចខាតដំណាំស្រូវ ដោយសារជំនន់ ទឹកភ្លៀងត្រូវបានទទួល ពូជស្រូវពីមន្ទីរកសិកម្មខេត្តនាំយកទៅចែកជូនដល់ដៃ កសិករហើយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤។
លោក សុង ឃាងប្រធានមន្ទីរកសិកម្មខេត្ត បានអោយដឹងថា ពូជស្រូវដែលធ្វើការ ចែកជូនកសិករ នាថ្ងៃនេះរួមមានពូជស្រូវ កណ្ដាលប្រកាន់រដូវ គឺពូជស្រូវផ្ការមៀត និងពូជស្រូវផ្ការំដេង ក្នុងមួយគ្រួសារៗ ទទួលបានចំនួន៣០គីឡូក្រាម។
លោកបន្តថាការចុះចែកពូជស្រូវនោះក៏មាន ការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអង្គភាពមន្ទីរ ជុំវិញខេត្តបានចូលរួមផងដែរ ៕