បន្ទាយមានជ័យ៖ ថ្មីៗនេះ សមត្ថកិច្ច នគរបាលថៃ មានអំណាចម្នាក់ ហាក់បីដូចជា មិនចង់មានចេតនា ដោះស្រាយទំនិញ ដែលត្រូវបានទាហានចាប់ នៅច្រកទ្វារខ្លងលឹក ប្រទេសថៃ កាលកន្លងមកនេះ ដែលធ្វើឲ្យក្រុមអាជីវករ និងក្រុមដឹកទំនិញ ខោអាវជជុះ រិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ។
នៅរសៀលថ្ងៃទី២២ ខែសីហា នេះ មានក្រុមអាជីករ និងកម្មករអូររទះ ប្រមាណ៥នាក់ បាយនិយាយខ្សឹបខ្សៀវ គ្នាថា តើហេតុអីសមត្ថកិច្ចនគរបាលថៃ ឈ្មោះ ឆើត ឈើន មិនមានការដោះស្រាយទំនិញឲ្យសោះ ម្តងថា ថ្ងៃនេះ ម្តងថ្ងៃនោះ តើឲ្យពួកគិតរកដំស្រាយយ៉ាងណា? ប្រសិនបើមិនអាចដោះស្រាយបានទេ ម្ចាស់ទំនិញគេនឹងឲ្យសង់តាមតម្លៃជាមិនខាន ព្រោះអីទំនិញទាំងនោះមានតម្លៃខ្ពស់ណាស់ រកលុយ មកពីណាទៅ ។
បើតាមប្រភពបានប្រាប់ថា សមត្ថកិច្ច ជានគរបាលថៃនោះ មានឈ្មោះ ឆើត ឈើន មានតួនាទីជាមេ រងនគរបាលដ៏មានឥទ្ធិពល យ៉ាងខ្លាំងនៅចំណុចច្រកខ្លងលឹក ប្រទេសថៃ ។ ប្រភពបានបន្តថា រាល់ទំនិញត្រូវបានចាប់ពីសំណាក់ យោធាឈុតខ្មៅ ទាំងអស់ត្រូវប្រគល់ជូនលោក ឆើត ឈើន រង់ចាំដោះស្រាយ ជាមួយក្រុមឈ្មួញខ្មែរ ។
បើតាមការអះអាងពីក្រុមឈ្មួញកណ្តាលម្នាក់ សុំមិនចញ្ចេញអត្តសញ្ញាណ បានប្រាប់ថា សមត្ថកិច្ចថៃ ឈ្មោះ ឆើត ឈើនមានអំណាចម្នាក់នេះ មានចេតនាមិនចង់ដោះស្រាយ អោយពួកគាត់សោះ តើសមត្ថកិច្ចថៃ មានអំណាចមួយ រូបនេះមានបំណង យ៉ាងណាឲ្យច្បាស់លាស់? ពួកគាត់សង្ឃឹមថាអាជ្ញាធរមាន សមត្ថកិច្ចកម្ពុជា និងជួយរកដំណោះស្រាយឲ្យពួកគាត់ជាមិនខាន។
ពាក់ព័ន្ធបញ្ហាខាងលើនេះ មជ្ឈមណ្ឌលមានដើមអម្ពិល បានទំនាក់ទំនងជាមួយ លោក អានវណ្ណះ ប្រធានគណកម្មាធិការ ត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកបានឆ្លើយថា "កំពុងជាប់រវល់" ៕