ភ្នំពេញ៖ ក្រោយពីមានវត្តមាន លើទីផ្សារកម្ពុជា ជាង២ឆ្នាំ នំយូរ៉ូ (EURO) បានរៀបចំនូវ កម្មវិធីផ្សព្វផ្សាយ លក់ផលិតផល រយៈពេល៣ ថ្ងៃ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី២២ -២៤ ខែសីហា ដោយបានបង្កើតនូវ កម្មវិធី កម្សាន្ត ជាច្រើន ដូចជា ស៊ុតបាល់ទាត់បញ្ចូលទី ល្បែងកម្សាន្តបាប៊ី និងការលក់បញ្ចុះតម្លៃពិសេស សម្រាប់ អតិថិជន ដែលជាវផ្ទាល់ នៅទីក្រុងកោះពេជ្រ។
តំណាងចែកចាយនំយូរ៉ូ បាននិយាយថា នំយូរ៉ូត្រូវបានចុះបញ្ជី ដោយរដ្ខបាលចំណីអាហារ និងឱសថ របស់ សហរដ្ឋអាម៉េរិក និងទទួលស្គាល់នូវគុណភាព ចំណីអាហារ ដោយស្ថាប័ន ចំណីអាហាររបស់ថៃ ដោយប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយ របស់ ប្រទេសជប៉ុន វត្ថុធាតុដើមពីអឺរ៉ុប ឥតប្រើប្រាស់ សារធាតុគីមីក្នុង ការរក្សាគុណភាព។ នំយូរ៉ូចូលរួមគាំទ្រ សកម្មភាពកីឡា ក្រុមបាល់ទាត់ Manchester United ក៏និយមចូលចិត្ត នំយូរ៉ូដែរ។ នំយូរ៉ូជាម៉ាកនំដ៏ល្បីនៅអឺរ៉ុប និងអាស៊ី។
សូមបញ្ជាក់ថា នំអាចទទួលទាន បានគ្រប់ពេល គ្រប់ទីកន្លែង ដោយមានច្រើនរសជាតិនេះ ព្រមទាំង អាច ឱ្យអតិថិជន ជ្រើសរើស តាមតម្រូវការ ។ នំយូរ៉ូសក្តិសម សម្រាប់គ្រប់កម្មវិធី ដូចជា ទទួលភ្ញៀវ ប្រគេនព្រះសង្ឃ កាដូសម្រាប់ពិធីផ្សេងៗ ញុំាសម្រន់ ពេលធ្វើដំណើរកម្សាន្ត ផ្លូវឆ្ងាយ អាហារសម្រនសម្រាប់ កម្មវិធីប្រជុំ និង ជាអាហារសម្រន់ដ៏ល្អឥតខ្ចោះ សម្រាប់សិស្សានុសិស្ស ដាក់តាមកាបូបទៅសាលា នំយូរ៉ូញុំា បានគ្រប់វ័យ គ្រប់ភេទ ជាមួយនឹង តម្លៃសមរម្យ។ នំយូរ៉ូនឹងប្តេជ្ញាបង្កើតនូវកម្មវិធីកម្សាន្ត សប្បាយដល់អតិថិជន តាមរយៈ ការរៀបចំ កម្មវិធីផ្សេងៗ នាពេលខាងមុខ។
ជាមួយនឹង កម្មវិធីលក់ពិសេសរយះពេល៣ថ្ងៃ នៅទីក្រុងកោះពេជ្រ នំយូរ៉ូ ផ្តល់ជូនជាពិសេស ដល់អតិថិជន ដែលទទួល បានខិតប័ណ្ណផ្សព្វផ្សាយ សូមរក្សាខិតប័ណ្ណ អោយបានល្អព្រោះខិតប័ណ្ណ មានតម្លៃជាទឹកប្រាក់ បញ្ចុះតម្លៃ ភ្ជាប់ជាមួយ៕