Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទល្មើសប្រភេទ (ឆ្នុក) បាននិងកំពុង កើតមាន យ៉ាងច្រើន ស្អេកស្កះ អាជ្ញាធរ ធ្វើមិនដឹងមិនឮ

$
0
0

ពោធិ៍សាត់ ៖ បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅតំបន់កោះក្អែក លើផ្ទៃបឹងទន្លេសាប ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានឲ្យដឹងថា នៅចំណុចភូមិសាស្ត្រដែនទឹក ក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់មានបទល្មើសប្រភេទ (ឆ្នុក) បាននិងកំពុងកើតមានយ៉ាងច្រើនស្អេកស្កះ ដោយពួកអ្នកប្រព្រឹត្ត បទល្មើសទាំងនោះ បានដាក់អំពូលម៉ែត្រ ភ្លឺចញ្ចែងចញ្ចាំងនៅតាមផ្ទៃបឹងទន្លេសាប និង នៅតាមមាត់ព្រៃលិច ទឹក ដើម្បីចាប់យកត្រីចម្រុះតូចធំ គ្រប់ប្រភេទនៅទីនោះ ទាំងយប់ទាំងថ្ងៃ ដោយមិនកោតក្រែង ទៅនិងច្បាប់ ទម្លាប់អ្វីបន្តិចសោះឡើយ។

បើតាមសេចក្តីរាយការណ៍ ក៏បានបង្ហើបឲ្យដឹងដែរថា ការលបលួចដាក់ (ឆ្នុក) នៅពេលយប់ពីសំណាក់ ពួកអ្នក ប្រព្រឹត្តបទល្មើស នៅតំបន់នោះ គឺវានៅមិនឆ្ងាយប៉ុន្មាន ពីសង្កាត់រដ្ឋបាលជលផល កោះក្អែក ដែលមានឈ្មោះ ចំរើន ជានាយសង្កាត់នៅទីនោះឡើយ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា បើបទល្មើស ទាំងនោះ វាកំពុងតែកើតមានពេញបន្ទុក យ៉ាងនេះហើយ ចុះហេតុអ្វីក៏លោកនាយសង្កាត់ និងមន្ត្រីជលផល រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បែរជាធ្វើមិនដឹងមិនឮ ហើយមិនបង្រ្កាបទៅវិញ ឬមួយក៏មន្ត្រីនៅទីនោះដឹង ដែរ តែធ្វើជាមិនដឹង ឬក៏ត្រូវថ្នាំសណ្តំ របស់ពួកអ្នកប្រព្រិត្តិល្មើស ? ។ គួរកត់សម្គាល់ថា កន្លងមកបទល្មើស ផ្សេងៗ ដែលកើតមានក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចជំនាញ និង សមត្ថកិច្ចផ្សេងៗទៀត ត្រូវបានគេ មើលឃើញថា ធ្វើការចុះបង្រ្កាបបានលទ្ធផលដ៍តិចតូចបំផុត ហើយការចុះបង្រ្កាបនោះទៀតសោត វាលុះត្រា តែមានបញ្ជាពីថ្នាក់លើ បានន័យថា បើធៀបទៅនឹងភ្លើងចន្លុះវិញ វាទាល់តែគៀស ទើបបានជាភ្លើងចន្លុះ នោះវានៅតែឆេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>