Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុច តំបន់ «ស» ច្រក ទ្ធារអន្តរជាតិ អូរយ៉ាដាវ

$
0
0

រតនគិរីៈ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ លោក ឧកញ៉ា  លាង ច័ន្ទមុន្ទី នាយកក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី និងសហការី បាននាំគ្រឿងចក្រ និងអាច៌មដី ជាច្រើនរថយន្តចាក់ បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ។

បើតាមមន្ត្រីនគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ប្រាប់អោយដឹងថា ខណៈដែលរដូវវស្សា មានភ្លៀងធ្លាក់ ជោកជាំ បណ្តាលឲ្យផ្លូវថ្នល់ត្រង់ចំណុច នៅតំបន់ស រងការខូចខាតជាអន្លើៗ ដោយសាររថយន្តដឹក ទំនិញផ្សេងៗឆ្លងកាត់ពី ខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងខេត្តរតនគិរី ប្រទេសកម្ពុជា នោះទើបសមត្ថកិច្ចច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ ស្នើសុំ ទៅក្រុមហ៊ុន ទ្រី ភាព ។

មន្ត្រីនគរបាល អន្តោប្រវេសន៍ខាងលើ ប្រាប់បន្តឲ្យដឹងទៀតថា ផ្លូវថ្នល់ដែលរងគ្រោះខូចខាត ជាអន្លើៗត្រូវចាក់ អាចម៍ដីបំពេញ និងគ្រឿងចក្រ កិនបង្ហាប់ពីលើ ឲ្យរៀបស្មើនេះមានប្រវែង ២០០ម៉ែត្រ ពោល ចាប់ពីច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ  ដល់តំរុយបង្គោល ឡាក់ទី៣០ ។

បើតាមតំណាងក្រុមហ៊ុន ទ្រី ភាព ប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់វិស័យគមនាគមន៍ រវាងកម្ពុជា និងវៀតណាម។  ជាងនេះទៅទៀតច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មានសារៈសំខាន់ណាស់ សម្រាប់ការដឹកជញ្ជូន កសិផលពីរតនគិរី ទៅយ៉ាឡាយប្រទេសវៀតណាម និងជាការសម្រួល ការធ្វើចរាចរណ៍ ទៅមករវាងខេត្តរតនគិរី  និងខេត្តជាប់ព្រំដែន  ប្រព្រឹត្តទៅដោយងាយស្រួល។

តំណាងក្រុមហ៊ុន ទ្រី ភាព ខាងលើប្រាប់បន្តឲ្យដឹងទៀតថា សមិទ្ធផលជាច្រើន ដូចជា កាស៊ីណូ សណ្ឋាគារ  និងផែស្ងួត (តំបន់សេដ្ឋកិច្ចពិសេស) និងសាងសង់រួចជាស្ថាពរ នៅចុងឆ្នាំ២០១៤ នេះ ។ ទន្ទឹមនឹងនោះដែរ  ក្រុមហ៊ុនបានផ្តល់ការងារជាច្រើន រយនាក់ដល់បុគ្គលិកកម្មករ ដោយទទួលបានប្រាក់ខែសមរម្យ ជៀសវាងការធ្វើ ចំណាកស្រុក ដើម្បីចូលរួមជាមួយនិង រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles