បន្ទាយមានជ័យ ៖ កិច្ចប្រជុំពិភាក្សារគ្នា និងចុះត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាន រកដំណោះដោះស្រាយ ពីបញ្ហាអាការធាតុ បញ្ហាគ្រោះមហន្តរាយ បញ្ហាកសិកម្ម បញ្ហាធម្មជាតិ ភាគីកម្ពុជាក្រោមការដឹកនាំលោក គាត ហ៊ូល ចៅសង្កាត់ផ្សារកណ្តាល លោក ជា ដា មេបញ្ជាការអាវុធហត្ថ (អ.ហ) ក្រុង លោកមេភូមិ មន្រ្តីពាក់ព័ន្ធជាច្រើននាក់ ព្រមទាំងប្រជាជនជាច្រើននាក់ផងដែរ ភាគីថៃ អ្នកស្រី ផាត ថាណា រតនៈថាម ក្រសួងអភិវឌ្ឍន៍ឃុំ និងប្រធានគ្រោះ មហន្តរាយ ឃុំ លោក ប្រាក់ មួន មេឃុំថាខាម លោកមេភូមិ និងក្រុមហ៊ុន ធីកកូ ស្រះកែវ លោកគ្រូពេទ្យ ផ្នែកអនាម័យ ក្រសួងធម្មជាតិ ប្រែប្រួលធាតុអាកាស និងស្ថាប័នពាក់ព័ន្ធ ។
កិច្ចប្រជុំ និងត្រួតពិនិត្យជាក់ស្តែង នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្តាល ឈម និងភូមិឃុំ ថាខាម ស្រុកអារញ្ញប្រាថេត ប្រទេសថៃ នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ។
កិច្ចប្រជុំពិភាក្សារគ្នា និងចុះត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាន លោកគាត ហ៊ូល ចៅសង្កាត់ផ្សារកណ្តាល បានបើកកិច្ចសន្ទនា ពាក់ព័ន្ធ បញ្ហានេះ គឺមានសភាពការណ៍រងគ្រោះភ័យពីធម្មជាតិ ផលប៉ះពាល់បរិមាណខ្លាំង និងអាចកើតឡើងនៅអានាគត វិធីការពារពេលបច្ចុប្បន្ន ប្រសិទ្ធភាព សភាពគ្រប់គ្រាន់ ការដឹងខ្លួនពី អានាគត។
លោកបានបន្តថា ដោយប្រទេសយើងកំពុងមាន ស្ថានភាពធម្មជាតិប្រែប្រួល និងការផ្លាស់ប្តូរបទពិសោធន៍ កសិដ្ឋាន កសិករ សំរាប់ប្រជាពលរដ្ឋទាំងសងខាង។
អ្នកស្រី ផាត ថាណា រតន:ថាម ក្រសួងអភិវឌ្ឍន៍ឃុំ និងប្រធានគ្រោះមហន្តរាយបានសន្ទនា ពាក់ព័ន្ធភាគីមកទីនេះ គឺដើម្បីពិនិត្យតំបន់ដែលមានបញ្ហា និងផលប៉ះពាល់ដល់អ្នក ផ្តល់ទិន្ន័យ និងព័ត៌មានផ្តល់គ្នាទៅវិញទៅមក ។
អ្នកស្រីបន្តថា ដើម្បីស្រាវជ្រាវនិងស្ទាបស្ទង់ ទីប្រជុំជនដែលអាចមានផលវិបត្តិពីភ័យធម្មជាតិ តំរិតតំបន់ ការដាក់វិធានការ តាមតម្រូវតាមកាលៈទេសៈ ។
ក្នុងនោះដែរអ្នកស្រីបន្ថែមថា រង់ចាំការចូលសមាគមអាស៊ាន ២០១៥ ខាងមុខនេះ ក្រុមការងាររបស់អ្នកស្រី នឹងមានការផ្តល់ ពូជពោត សណ្តែក ស្រូវ ដំឡូងមី ដែរបានដាំដុះតាមសន្ថាភាពដី ស្ថានភាពអាកាសធាតុ និងតាមស្ថានភាពទឹកជំនន់ ឡើងនៅ ខែណា ឬឡើងមិនទៀងទាត់ផងដែរ ដើម្បីប្រគល់ជូនប្រជាពលករខ្មែរ។
ក្រោយពីកិច្ចប្រជុំរួចរាល់ភាគីទាំង២ បានចុះទៅត្រួតពិនិត្យ កន្លែងជាក់ស្តែង និងពិនិត្យស្ថានភាពទឹក អូរព្រំដែនកម្ពុជា-ថៃផងដែរ៕