Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ វាយតម្លៃ សកម្មភាពការងារ រយះពេល១ឆ្នាំ

$
0
0

បន្ទាយមានជ័យ ៖ មន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំ ស្តីពីការវាយ តម្លៃសកម្មភាព ការងារ រយៈពេលមួយឆ្នាំ និងលើកទិសដៅ សម្រាប់ការ អនុវត្តនា ឆ្នាំខាង មុខបន្តទៀត ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមាន ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងមានការចូលរួម ពីស្នងការរង អធិការ នគរបាល តាមបណ្តាស្រុក ប្រធានការិយាល័យ និងមន្រ្តី នគរបាល ជាច្រើននាក់ ផ្សេងទៀត។  

ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម បានលើកឡើងពី លទ្ធផលការងារ របស់មន្រ្តីនគរបាល ដែលសម្រេចបាន នាពេលកន្លងទៅ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ក្នុងនោះបានទប់ស្កាត់ និងបង្ក្រាប បទល្មើសបានជាច្រើនជូនប្រជាពលរដ្ឋ ។

លោកស្នងការបានបន្តថា មន្ត្រីនគរបាលរបស់ស្នងការ ក៏បានសហការជាមួយមន្ត្រី នគរបាល តាមមូលដ្ឋាន ចុះរៀបចំបើក វេទិកាសាធារណៈ នៅតាមបណ្តា ភូមិ-សង្កាត់ និងអញ្ជើញឲ្យប្រជាពលរដ្ឋ ចូលរួមបញ្ចេញ យោបល់ ក៏ដូចជា ការលើកឡើងនូវបញ្ហា កើតឡើង នៅក្នុងភូមិឋាន របស់ពួកគាត់ ព្រមទាំងឲ្យ ចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ បទល្មើសនានា ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានជំរុញឲ្យ នគរបាលទាំងអស់ នៅតាមបណ្តាស្រុក ក្រុង ត្រូវបន្តយកចិត្ត ទុកដាក់អនុវត្ត ការងារឲ្យ មានប្រសិទ្ធភាព រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋ ឲ្យពួក គាត់មានជំនឿជាក់ ក្នុងការរស់នៅ និងរកស៊ីប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា ការបើកកិច្ចប្រជុំ ដើម្បីវាយតម្លៃពីការងារ ខាងលើនេះ របស់នគរបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើង តបតាមការណែនាំ របស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្តីពីការរៀបចំកិច្ច ប្រជុំតាម អង្គភាព ដើម្បីត្រួតពិនិត្យ វាយតម្លៃសកម្មភាព គ្រប់ផ្នែករយៈពេល មួយឆ្នាំ នៅតាមអង្គភាពនីមួយៗ ។

នៅក្នុងលិខិតរបស់ អគ្គស្នងការ នគរបាលជាតិ ខាងលើនេះ បានណែនាំមន្រ្តីដែលចូលរួម ប្រជុំយល់ជ្រួតជ្រាប អំពីគោល ការសំខាន់ៗ ពាក់ព័ន្ធការត្រួតពិនិត្យ វាយតម្លៃសកម្មភាពការងារ គ្រប់ផ្នែក ក្នុងរយៈពេលមួយឆ្នាំ នៅតាម អង្គភាព ធៀបទៅនឹងកំណែទម្រង់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ទិសដៅការងាររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ សំដៅឆ្លុះបញ្ចាំងចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពការងារតាមអង្គភាពឲ្យមានវឌ្ឍនភាព ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>