ភ្នំពេញ៖ វិទ្យុស្តារ១០២.៣ អេហ្វអឹម ស្ថិតក្នុងភូមិចេកបី សង្កាត់រតនៈ ខេត្តបាត់ដំបង បានរងការខូចខាត ដោយ សារអគ្គីភ័យលេបត្របាក់ និងគិតជាទឹកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារ។
លោក កឹម ប៊ុនធឿន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យខេត្តបានដំបង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើង ដោយសារតែការឆ្លងចរន្តអគ្គិសនី។
លោក បន្ថែមថា " មិនមានអ្នកស្លាប់ឬរងរបួសនោះទេ ដោយសារតែមានការសង្គ្រោះ ទាន់ពេលវេលា"។
បើតាម លោក កឹម ប៊ុនធឿន មន្ត្រីជំនាញបានបាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់នៅម៉ោង១១៖ ៣០នាទីព្រឹកថ្ងៃអង្គារ៍ទី២៦ ខែសីហា ឆ្នាំ២០១៤។