Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រឿងរកាំរកូសដីធ្លី រវាងមន្ទីរ សង្គមកិច្ច និងមណ្ឌល កុមារកំព្រា ត្រូវបញ្ចប់ ក្រោមស្មារតី ឣង្គប្រជុំមួយ

$
0
0

កំពត៖ ក្រសួងសង្គមកិច្ច ចុះមកដើម្បីទម្លុះនូវភាពទ័លច្រក រឿងបញ្ហាដីធ្លី រវាងមន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ជាមួយមណ្ឌល របស់ឣង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា (WHAC) ដែល កន្លង មក មានភាពរកាំរកូសនឹងគ្នា ដោយមន្ទីរសង្គមកិច្ចមួយនេះ យកដីទីធ្លាមណ្ឌលកុមារកំព្រាខាងលើ ស្ថិតក្នុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ពុះកាត់ពាក់កណ្តាល ដើម្បីសាងសង់ មន្ទីរសង្គមកិច្ចថ្មី ដូច្នេះលទ្ធផលចេញជាផ្លែផ្កា ដោយគ្មានភាគីណាមួយឈ្នះចាញ់ឡើយ គឺឈ្នះទាំងឣស់គ្នា ឆ្លងតាមស្មារតី ឣង្គប្រជុំមួយ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំរបស់មណ្ឌលកុមារកំព្រាខាងលើ ក្រោម វត្តមានលោកឆាយ វណ្ណា ឣនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទា និងចូលរួម ពីបណ្តាឣ្នកពាក់ព័ន្ធទាំងឣស់។

ឣង្គប្រជុំ បានឯកភាពគ្នា យល់ព្រមពុះកាត់ដី ក្បាល៥០ម៉ែត្រ × ៩០ម៉ែត្រ សម្រាប់សាងសង់មន្ទីរសង្គមកិច្ចថ្មី នេះ ដោយយោងតាមការឯកភាព របស់លោកឣភិបាលខេត្ត ខូយ ឃុនហ៊ួរ និងការសម្រេច របស់រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទា។ ដោយឡែកក្បាលដី៣២ម៉ែត្រ × ៩០ម៉ែត្រ ទុកសម្រាប់ឲ្យ មណ្ឌលកុមារកំព្រាដដែល ដើម្បីបន្តនូវ សកម្មភាពរបស់ខ្លួន ពាក់ព័ន្ធការឣភិវឌ្ឍន៍ លើវិស័យកុមារកំព្រា ធានា សុខុមាលភាពកុមារបន្តទៀត។ ការឯកភាពនេះទៀតសោត គឺដោយយោងទៅតាម ដីទីតាំងកុមារកំព្រាមួយនេះ ជាសារពើភ័ណ របស់មន្ទីរសង្គមកិច្ច ក៏ដូចជាក្រសួងដែរ ដែលមានផ្ទៃដីសរុបចំនួន ៨២ម៉ែត្រ × ៩០ម៉ែត្រ។ រីឯ ខាងមណ្ឌលកុមារកំព្រាវិញ គឺបានចុះ MOU ជាមួយក្រសួង ហើយខ្ចីដី របស់មន្ទីរសង្គមកិច្ចបង្កើត និងដាក់កុមារ កំព្រា រហូតមកដល់ពេលនេះ។

លោក ឆាយ វណ្ណា ឣនុរដ្ឋលេខាធិការក្រសួង បានលើកឡើងថា ក្រសួងសង្គមកិច្ច នៅតែជាដៃគូរ ជាមួយបណ្តា ឣង្គការដៃគូផ្សេងៗទៀត ដោយឡែកឣង្គការទ្រទ្រង់ សម្ព័ន្ធភាពកុមារមួយនេះ ក៏ដូចគ្នាដែរ  ក្រោមរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងគិតគូរទៅដល់កុមារជានិច្ច ជាពិសេសកុមារងាយរងគ្រោះ ទាំងនេះ សុទ្ធតែក្នុងន័យ បំរើផលប្រយោជន៍សង្គមជាតិ ទាំងឣស់គ្នា។

លោកឆាយ វណ្ណាលើកឡើងទៀតថា មូលហេតុមន្ទីរមកធ្វើការសាងសង់ នៅលើដីថ្មីនេះ គឺមន្ទីរចាស់ មានការ ចាស់ទ្រុឌទ្រោម ខ្លាចក្រែងកើតការគ្រោះថ្នាក់ ដល់បុគ្គលិក ជាយថាហេតុ ចាំបាច់ត្រូវតែជួសជុលឡើងវិញ ម៉្យាងទៀត មណ្ឌលកុមារកំព្រាខាងលើ មានទីធ្លាធំទូលាយ ប្រើពុំឣស់លទ្ធភាព ហើយមានកុមារកំព្រា ស្នាក់នៅ តែជាង ២០នាក់ ប៉ុណ្ណោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>