Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

“អគារមាស” ដ៏ទំនើបរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

$
0
0

កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មី និងពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និង វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសឹង្ហបុរី ក្រោមអធិបតីភាពរបស់ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតចូលរួម យ៉ាងច្រើនកុះករ។

លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើន និស្សិតដែលចេះតែកើនឡើង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសង់អគារសិក្សាថ្មី ១ខ្នងបន្ថែមទៀត កម្ពស់ ១៥ជាន់ ស្មើ ៩២បន្ទប់ ដែលមានឈ្មោះថា អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបំពាក់ដោយ ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងសម្ភារឧបទេ្ទសទំនើបៗ ជាច្រើន សម្រាប់បម្រើសេវាកម្ម ដូចជាៈ បន្ទប់ការិយាល័យ បន្ទប់សិក្សាទ្រឹស្តី បន្ទប់ពិសោធន៍ ផ្នែកបច្ចេកវិទ្យា បន្ទប់រក្សាទុកទិន្នន័យ បន្ទប់គ្រប់គ្រងសុវត្ថិភាព បន្ទប់ពិសោធន៍សណ្ឋាគារ បន្ទប់ពិសោធន៍ផ្នែកច្បាប់ (បន្ទប់កាត់ក្ដី) បន្ទប់ប្រជុំពីចម្ងាយ (Video Conference) សាលសន្និសីទ ភោជនីយដ្ឋាន និង កន្លែងហាត់ប្រាណ។

ជាមួយគ្នានេះ លោកបណ្ឌិត យ៉េក ទាវមីង នាយកវិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី (ITE College West) បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការអន្តរជាតិ ជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការផ្លាស់ប្ដូរបទពិសោធ និងកម្មសិក្សារវាងបុគ្គលិក និងនិស្សិតនៃគ្រឹះស្ថានទាំងពីរ ដែលនិងកំពុងអនុវត្ត អស់រយៈ ពេល ៦ឆ្នាំកន្លងមក។ លោកបន្តថា ក្នុងរយៈពេលនេះ គ្រឹះស្ថានទាំងពីរ ព្យាយាមសម្រេចបានរួមគ្នា ក្នុងនោះយើងបាន ផ្ដល់ដល់និស្សិតនូវជំនាញ បច្ចេកទេសពេញមួយជីវិត ដែលអាចយក មកអនុវត្តភ្លាមៗ សម្រាប់បម្រើការងារ។ លោកបន្ថែមទៀតថា នៅពេលខាងមុខ លោកនឹងធ្វើសហការរួមគ្នាជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការនាំមកនូវ កម្មវិធីសិក្សាដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ដូចជា វីអឹមវែ (VMware) សម្រាប់បញ្ជូនទិន្នន័យ តាមរយៈអ៊ិនធឺណែត ឬការរក្សាទិន្នន័យ និងសេវាកម្មកុំព្យូទ័រដោយ មិនប្រើឧបករណ៍ផ្ទាល់ ដែលជាបច្ចេកវិទ្យាចុងក្រោយ លើផ្នែកសុវត្ថិភាពទិន្នន័យ សម្រាប់ការសិក្សាពីវិធីសាស្រ្ត ក្នុងការបង្ការពីការវាយប្រហារ ទិន្នន័យកុំព្យូទ័រសម្រាប់យុវជន នៅប្រទេសកម្ពុជា។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាន៍ថា ក្នុងបរិបទនៃសាកល ភាវូបនីយកម្មទំនើបនេះ ខ្ញុំបានពិនិត្យ ឃើញថា ក្រៅពីការអប់រំបណ្តុះបណ្តាល និសិ្សតកម្រិតឧត្តមសិក្សា និងក្រោយឧត្តម នៅក្នុងក្របខណ្ឌជាតិ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ជាមួយបណ្តាគ្រឹះស្ថានអប់រំ នៃប្រទេសជាច្រើននៅក្នុងពិភពលោក ក្នុងន័យធានានូវនិរន្តរភាព ផ្នែកគុណភាពអប់រំ ដែលជាគោលដៅអាទិភាព ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សគ្រប់កម្រិត។ ក្នុងនាមក្រសួង អប់រំ យុវជន និង កីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ដូចជាបច្ចុប្បន្នបានបំពេញការងារ តាមផែនការសកម្មភាព និងមានការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសាកលវិទ្យាល័យ នេះមានការអភិវឌ្ឍ រីកចម្រើន ទាំងបរិមាណ និងគុណភាព ឥតឈប់ឈរ។ ក្នុងតថភាពនេះបានបង្ហាញ ឱ្យយើងឃើញថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការកសាង និងការអភិវឌ្ឍធនធានបញ្ញាជន ដោយផ្សារភ្ជាប់ជាមួយ នឹងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្តគ្រប់ផ្នែក ដើម្បីធានាឱ្យបាននៅ លក្ខណៈស្តង់ដារអប់រំមួយប្រកប ដោយគុណភាព និងនិរន្តរភាពយូរអង្វែង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>