សេអ៊ូលៈ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះថា ខ្លួន នឹងបាញ់បង្ហោះគ្រាប់រ៉ុកែត ចម្ងាយឆ្ងាយ នៅក្នុងសប្តាហ៍ខាងមុខ។ ការបាញ់សាកល្បងនេះបានធ្វើឡើង មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីត្រៀមខ្លួនជាស្រេច បន្ទាប់ពីមានភាពតាន តឹងនៅឧបទ្វីបកូរ៉េ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២នេះបានឲ្យដឹងដោយយោងតាម របាយការណ៍ចេញផ្សាយដោយ ភ្នាក់ងារសារព័ត៌មានកូរ៉េបានឲ្យដឹងថា គណៈកម្មាធិការកូរ៉េខាងជើងសម្រាប់ បច្ចេកវិទ្យាលំហអាកាស បាននិយាយថា ខ្លួននឹងធ្វើការបាញ់បង្ហោះគ្រាប់រ៉ុកែតរបស់ខ្លួន ក្នុងចន្លោះចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះគ្រាប់រ៉ុកែតនេះនឹងធ្វើឡើងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដែលនឹងធ្វើឡើងក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ខាងមុខ៕