ភ្នំពេញៈ សម្តេច ហេង សំរិន ប្រធានរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសម្តែងនូវឆន្ទៈដ៏រឹងមាំ របស់ខ្លួន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី គ្រប់អាណត្តិទាំងអស់។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេច ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ អង្គមិទ្ទិញខួបលើកទី៣៤ ថ្ងៃបង្កើតចលនារណសិរ្សសង្រ្គោះជាតិ២ធ្នូ (២ ធ្នូ១៩៧៨-២ ធ្នូ ២០១២) នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២នេះ។ នៅក្នុងអង្គមិទ្ទិញនោះ ក៏មាន ការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃរណសិរ្សសង្រ្គោះជាតិ២ធ្នូ ដែលជាមន្រ្តីជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជាជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា រណសិរ្សសង្គ្រោះជាតិ២ធ្នូ ឥឡូវនេះ ត្រូវបានប្តូរឈ្មោះ ជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ដែលមានសម្តេច ហេង សំរិន ជាប្រធាន។ រណសិរ្ស ២ ធ្នូ ត្រូវបានបង្កើតឡើង ដោយអតីតកង ទ័ពខ្មែរក្រហម នៅស្រុកស្នួល ខេត្តក្រចេះ មុននឹងភាសខ្លួនទៅកាន់ប្រទេសវៀតណាម។ រណសិរ្ស ២ ធ្នូ ដែលមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះជាតិ និងវាយផ្តួលរំលំរបបខ្មែរក្រហម បាន ទាំងស្រុងនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩៕