Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចប្រជុំ នៃវេទិកា ទេសចរណ៍ អន្តរតំបន់ អាស៊ីបូព៌ា EATOF ជាផ្លែផ្កា នៃកំណើន ឧស្សាហកម្ម ទេសចរណ៍ សម្រាប់កម្ពុជា

$
0
0

សៀមរាប: លោកអភិបាល ខេត្តសៀមរាប ស៊ូ ភិរិន្ទ ដែលជាប្រធាន កិច្ចប្រជុំពេញ អង្គលើកទី១២ នៃវេទិកា ទេសចរណ៍អន្តរ តំបន់អាស៊ីបូព៌ា EATOF (12th East Asia Inter-Regional Tourism Forum) ឆ្នាំ២០១២ ដែលបាន ប្រារព្ធធ្វើនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយ:ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ស្របនឹងការកោតសរសើរ និងការទទួលស្គាល់នូវលទ្ធផល ដ៏ជោគជ័យ នៃកិច្ច ប្រជុំនេះ ពីបណ្ដាលប្រតិភូ និងថ្នាក់ដឹកនាំខេត្តជាសមាជិក នៅឯសន្និសីទកាសែត លោកបានថ្លែង ដោយ មោទនភាព ថា កិច្ចប្រជុំ EATOF ជាផ្លែផ្កា នៃកំណើនឧស្សាហកម្មទេសចរណ៍សម្រាប់សមាជិក ជាពិសេស ខេត្តសៀមរាប កម្ពុជា ។

លោកបន្តថា កិច្ចប្រជុំវេទិកាទេសចរណ៍ អន្តរតំបន់អាស៊ីបូព៌ា ខេត្តយើងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើក ទី១២ ហើយយើងមានសេចក្ដីថ្លែង ការណ៍រួម ដែលសមាជិក EATOF បានចុះហត្ថលេខា សេចក្ដីថ្លែងការមាន ៩ចំណុចសំខាន់ៗ ដូចជា ព្រមព្រៀងគ្នាថា មហាសន្និបាត EATOF ឆ្នាំ២០១៣ នឹងរៀបចំនៅខេត្ត ហ្លួងប្រាបាង ប្រទេសឡាវ និងឆ្នាំ២០១៤ រៀបចំនៅខេត្ត សារាវ៉ាក់ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនៅសៀមរាប ក្រោមប្រធាន បទ “អាស៊ីបូព៌ា ធ្វើការរបង្កើនឲ្យមានសុទិដ្ឋិនិយម លើវិស័យទេសចរណ៍បៃតងប្រកបដោយនិរន្តរភាព” ហើយ យើងបានសម្រេច នូវលទ្ធផលជាច្រើនទៀត ក្នុងការបង្កើនការផ្លាស់ប្ដូរផ្នែកវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បៃតង ពិព័ណ៌ណិជ្ជកម្ម ការហោះហើរពី ប្រទេសជាសមាជិក ការជំរុញវិស័យទេសចរណ៍ ឲ្យមានកំណើនឡើង នៅក្នុងតំបន់ និងប្រទេសដៃគូរ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រោយការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយពេញលេញ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍ "វប្បធម៌ និង ធម្មជាតិ" ត្រូវបានចាត់ទុកថាជា មាសបៃតង (ទេសចរណ៍បៃតង) និងជា វិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយ:ការបង្កើនការងារដល់ប្រជាពលរដ្ឋ បង្កើនចំណូលដល់ជាតិ។

លោកបន្ថែមថា កិច្ចប្រជុំនេះមានផលប្រយោជន៍ណាស់សម្រាប់ប្រទេសកម្ពុជា ពិសេសវិស័យ ទេសចរណ៍ នៅខេត្តសៀមរាប សម្រាប់កាត់បន្ថយភាពក្រីក្រ និងដើម្បីរក្សាឲ្យបាននូវកេរ្តិ៍ដំណែលនៃចក្រភពខ្មែរ ដែលជា បេតិកភណ្ឌដ៏ស្គឹមស្កៃ បញ្ជាក់ពីវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ។

លោកមានជំនឿជឿជាក់ថា យោងតាមសក្ដានុពលទេសចរណ៍ នៃបណ្ដាខេត្តជាសមាជិក ពិសេសនិងដោយ ឡែកខេត្តសៀមរាបរបស់យើង នឹងមានអ្នកវិនិយោគ មកបណ្ដាក់ទុនរកស៊ីបន្ថែមទៀត និងពង្រីក នូវឧស្សាហកម្ម ទេសចរណ៍ ព្រោះពិភពលោកគេកាន់តែស្គាល់កម្ពុជាយើង និងជាគោលដៅ សម្រាប់ភ្ញៀវ ទេសចរណ៍។

លោកក៏បានឆ្លើយទៅនឹងសំនួររបស់អ្នកយកព័ត៌មានដើមអម្ពិលយើងថា ដោយឡែកកម្ពុជាត្រូវការកំណើនភ្ញៀវ ទេសចរណ៍ ហើយយើងនឹងទទួលបានភ្ញៀវទេសចរណ៍ដ៏ច្រើន បើតាមការព្យាករណ៍ នៅឆ្នាំ២០១២នេះ ខេត្ត សៀមរាប នឹងអាចទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជិត២លាននាក់ ហើយនៅឆ្នាំ២០១៥ សង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ៤.៥លាននាក់ និងឆ្នាំ២០២០ ប្រមាណ ៧លាននាក់។ ទោះជាយ៉ាងណា យើងបានគិតគូរ និងមានយន្តការ ជាមួយបណ្ដាដៃគូរ ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ ដូចជា ការសឹករេចរឹល ការបាក់ស្រុតទ្រុឌទ្រោម នៃប្រាង្គប្រាសាទ ដូចកាលពីបើកកិច្ចប្រជុំមហាសន្និបាត លើកទី១២ នៃវេទិកាទេសចរណ៍ អន្តរតំបន់អាស៊ីបូព៌ា កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅ លោកបណ្ឌិតសុភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ ជារួមថា ប្រភពទឹកក្រោមដី គឺជាកត្តាដ៏សំខាន់ក្នុងការការពារ អភិរក្ស នូវលំនឹង និងការស្រុតទ្រុឌទ្រោម នៃ ប្រាង្គប្រាសាទ។ និយាយជារួម រាល់បេតិកភណ្ឌរបស់មនុស្សជាតិ និងពិភពលោក នៃស្ថាបត្យកម្មបូរាណខ្មែរ តម្រូវឲ្យមាន ការអភិរក្ស និងអភិវឌ្ឍន៍ យូរអង្វែង៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>