ភ្នំពេញ៖ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នេះ បានចូលរួមលេងល្បែង Ice Bucket Challenge ដើម្បីឆ្លើយតបតាមការហៅរបស់ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចូលរួមចំណែកបង់វិភាគទាន ដល់មន្ទីរពេទ្យគន្ធបុប្ផា។
បន្ទាប់ពីសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំង៨ រូប បាននាំគ្នាលេងល្បែង Ice Bucket Challenge រួចមក ពួកគេក៏បានធ្វើការអញ្ជើញដល់ សមាជិកដទៃទៀតដែលមិនទាន់បានលេង ឲ្យចូលរួមលេងទាំងអស់គ្នា ក្នុងគោលបំណងរ៉ៃអង្គាសថវិការមនុស្សធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានលេងល្បែង Ice Bucket Challengeនេះ ហើយក៏បានស្នើរដល់ លោក ហ៊ុន ម៉ាណែត ដែលជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចូលរួមលេងល្បែងនេះផងដែរ ជាមួយគ្នានោះលោក ក៏បានស្នើដល់សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំងអស់ឲ្យចូលរួមលេង ដើម្បីរួមគ្នាប្រមូលមូលនិធិ ជួយទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយរួមគ្នាដើម្បីជួយដល់ កុមារកម្ពុជាទំាងអស់គ្នា៕