កំពង់ធំ ៖ ក្រុមមន្រ្តីការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៅខេត្តកំពង់ធំ នាថ្មីៗនេះ បានចោទ ប្រកាន់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំថា បានធ្វើសកម្មភាព មិនប្រក្រតី ពាក់ព័ន្ធ នឹងអំពើពុករលួយជាច្រើន នៅក្នុងអង្គភាព ។
ក្រុមមន្រ្តីទាំងនោះ បាននិយាយថា លោក ធីវ វណ្ណធីរ ជាប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានគៀប សង្កត់ ការងាររបស់ពួកគេ សឹងតែគ្មានថ្ងៃលួសនោះទេ រួមទាំងប្រព្រឹត្តអំពើពុករលួយ មួយចំនួន នៅក្នុង អង្គភាព ដែលធ្វើឱ្យពួកគេ រួមទាំងមន្រ្តីនានា នៅក្នុងមន្ទីរនេះមិនសូវពេញចិត្តនឹងគាត់នោះទេ ។
យ៉ាងណាក៏ដោយ ក្រុមមន្រ្តី ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងខេត្តនេះ បានស្នើទៅលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយពិនិត្យមើលសកម្មភាពមិនប្រក្រតី និងបញ្ហាប្រព្រឹត្តអំពើពុក រលួយផ្សេងៗជាច្រើន របស់ប្រធានមន្ទីរកសិកម្ម រូបនេះផង ព្រោះពួកគាត់កំពុងរងការគៀប សង្កត់ខ្លាំង ណាស់។
ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទំនាក់ទំនង ទៅលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម នៅខេត្តកំពង់ធំ បាននៅឡើយទេ នាល្ងាចថ្ងៃទី២៧ ខែសីហានេះ ៕