Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ឆក់ខ្សែកម្នាក់ ក្រោយពីធ្វើសកម្មភាព

0
0

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ  បានឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីស្រ្តីថ្មើជើងម្នាក់ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ លោកថោង ពិសិដ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ ខែ្សកជនរងគ្រោះ ហើយកម្លាំងរបស់លោឃាត់ខ្លួនបាន មានឈ្មោះផល សកណា ហៅអាជ្រូក ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌ ប្ញស្សីកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះវាំង គឹមអឿន ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរដើរលក់នំ បុ័ង ស្នាក់នៅផ្ទះលេខ២២បេ ផ្លូវណតប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មេបញ្ជាការ អាវុធហត្ថ ខណ្ឌដូនពេញ បានបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះគាត់ ដើរ ថ្មើរជើង តាមផ្លូវលេខ១១៨ លុះមកដល់កែងផ្លូវនរោត្តម ស្រាប់តែមានជនសង្ស័យម្នាក់ ដែលជិះម៉ូតូយ៉ាវមហាស៊ីរ៉ូស ពាក់ស្លាកលេខ ភ្នំពេញ 1AP-3122 បើកមកឆក់យកខ្សែក របស់ជនរងគ្រោះ បានសម្រេចហើយព្យាយាមបើករត់ គេចពេលនោះ ជនរងគ្រោះបានស្រែកឆោឡោចោរៗ ខណៈ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្នុងមូលដ្ឋាន ឃើញដូច្នេះក៏បើកម៉ូតូដេញតាមកិតៗ ធ្វើឲ្យជនសង្ស័យភ័យក៏ផ្តួលម៉ូតូចោលរត់ចូលទៅពួន សម្ងំនៅក្នុងបន្ទប់ ផ្ទះបើកហ្គេមមួយកន្លែង ដោយទម្លាក់ខ្សែក នៅក្នុងចានបង្គន់ក៏ត្រូវបានកម្លាំងរកឃើញវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន នៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្ត ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images