Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងអប់រំ នឹងផ្សព្វផ្សាយ គោលនយោបាយ ការគាំពារ និងអភិវឌ្ឍន៍ កុមារតូច

$
0
0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡានឹ ងប្រកាសផ្សព្វផ្សាយជាផ្លូវការ គោលនយោបាយជាតិ និង ផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោយអធិបតីភាព សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ បានឲ្យដឹងថា គណៈកម្មាធិការជាតិ គាំពារនិងអភិវឌ្ឍន៍កុមារតូច នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ គាំពារ និងអភិវឌ្ឍន៍កុមាការតូច នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៤ នៅវិទ្យាស្ថានអប់រំ។ ពិធីនេះនឹងមានការអញ្ជើញចូលរូម ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត តំណាងមន្ទីរ ពាក់ព័ន្ធរាជធានី ខេត្តមន្រ្តីជំនាញនិងដៃគូអភិវឌ្ឍនានា។

ប្រទេសកម្ពុជា ជាប្រទេសដំបូងគេ ក្នុងចំណោមប្រទេសនៃសមាគមអាស៊ាន ដែលបានរៀបចំគោលនយោបាយជាតិ និង ផែនការសកម្មភាពជាតិស្តីពីកុមារតូច។ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ចាប់ពី កំណើតដល់អាយុក្រោម៦ឆ្នាំ តាមរយៈអន្តរាគមន៍បែបពហុវិស័យលើការអប់រំ សុខភាព អាហារូបត្ថម្ភ អនាម័យ រូមជាមួយនិង ការអប់រំមាតា បិតា។ គោលនយោបាយជាតិស្តីពី ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១០ ហើយផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ ២០១៤-២០១៨ ខែកុម្ភៈ ឆ្នាំ២០១០ ហើយផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ ២០១៤-២០១៨ ត្រូវបានរៀបចំឡើង ដើម្បីប្រែក្លាយគោលនយោបាយនេះ ឲ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។

បន្ទាប់ពីការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការ គាំពារនិងអភិវឌ្ឍន៍កុមារតូចនេះ ដោយក្រសួងសង្ឃឹមថា គ្រប់តួអង្គដែលពាក់ព័ន្ធខាងក្រោម នឹងអនុវតត្តតួនាទី ភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាលដោយផ្តល់សេវាគាំពារ និងអភិវឌ្ឍន៍កុមារតូចពហុវិស័យបញ្ជូលគ្នា ដោយ ប្រើប្រាស់ប្រព័ន្ធ និងយន្តការដែលមានស្រាប់។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចូលរូមនិងគាំទ្រការងារ និងអភិវឌ្ឍន៍ កុមារតូចនៅថ្នាក់រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់។

ចំពោះមាតាបី និង អណាព្យាបាល ដោយបំបៅកូនដោយទឹកដោះម្តាយ ផ្តល់អហារូបត្ថម្ភនិងអនាម័យសមស្រប ផ្តល់ការ ភ្ញោចទាន់ពេលវេលា ចុះសំបុត្រកំណើតឲ្យកូន និងបញ្ជូនកូនទៅរៀននៅសាលាមត្តេយ្យសិក្សា។ ដោយឡែកសំរាប់ដៃគូ អភិវឌ្ឍន៍ និងវិស័យឯកជន ដោយបង្កើនភាពជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើការគាំពារ និង អភិវឌ្ឍន៍កុមារតូចពហុវិស័យបញ្ជូលគ្នា៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>