ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ១០០ គ្រួសារ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នេះ មកពីភូមិចំនួន៤ ក្នុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បាននាំគ្នាតវ៉ា ពាក់ព័ន្ធទៅនឹងអាជីវកម្មបូមខ្សាច់ មួយកន្លែង នៅតាមដង ទន្លេមេគង្គក្រោម ដោយប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងធនធានទឹក បិទអាជីវកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏មានការដុតកង់ឡាន នៅកន្លែងកើតហេតុ ហើយអាជ្ញាធរ ក៏បានចុះទៅជួយ អន្តរាគមន៍សម្របសម្រួល ដល់ប្រជាពលរដ្ឋ លទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ក្រោយមានការតវ៉ា របស់ប្រជាពលរដ្ឋ អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ្ត បានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ហើយបានប្រាប់ប្រជាពលរដ្ឋថា ក្រុមហ៊ុនមានច្បាប់បូមខ្សាច់ ត្រឹមត្រូវ មិនមែនស្ថិតក្នុងខណ្ឌច្បារអំពៅទេ គឺស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ឯណោះទេ ៕