កោះកុង ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ម៉ោង៨ព្រឹក ប្រជាពលរដ្ឋ ៣ភូមិ ភូមិឈូក ភូមជីខ ភូមិព្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានឈរចែកញ្ញាតិតាមបណ្តោយ ផ្លូវជាតិលេខ៤៨ នៅចំណុចព្រំប្រទល់ភូមិឈូក និងភូមិជីខ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាត់ ដើម្បីទាមទារចង់បានដីចំការ និងទាមទារសំណង ខូចខាតកន្លងមក។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួល ឲ្យសមាគមអាដហុកបានឲ្យដឹងថា អ្នកភូមិមានជម្លោះនាំគ្នា ដើរចាយញត្តិដល់ដំណើរ នៅបណ្តោយផ្លូវជាតិលេខ ៤៨ ដើម្បីឲ្យពួកគេបានដឹងពីទុក្ខលំបាក របស់ពួកគេ ដែលបាត់បង់ដី ។
ក្រុមអ្នកភូមិ បានលើកឡើងថា ពួកគេទាំងអស់គ្នាចំនួន ២០០គ្រួសារ គឺជាបាត់បង់ដីធ្លីចំនួន 1365707 ហិកតា ដែលក្រុមហ៊ុនស្ករអំពៅ បានរំលោភយកចាប់ពីឆ្នាំ ២០០៦ រហូតមកទល់នឹងពេលនេះ ៕