Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្សារស្រុកកោះធំ តម្លៃ២៨ម៉ឺនដុល្លារ បើកឲ្យប្រជាពលរដ្ឋ លក់ដូរហើយ

$
0
0

កណ្តាល៖ ផ្សារស្រុកកោះធំ ដែលជួបគ្រោះអគ្គិភ័យ ឆាបឆេះគ្មានសល់កាលពីដើមឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃ នេះ បានបើកឲ្យប្រជាពលរដ្ឋ និងអាជីវករបន្តការលក់ដូរឡើងវិញហើយ បន្ទាប់ពីការសាងសង់បានរួចរាល់ជាស្ថា ពរ ដោយចំណាយថវិកាប្រមាណ ២៨ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីសម្ពោធបើកឲ្យដំណើរការផ្សារកោះធំនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤នេះ មានការអញ្ជើញចូល រួមជាអធិបតីដោយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយស្រុកកោះធំ។ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីលោក ឈុន ស៊ីរុន សមាជិកសភាគណ បក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល, លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល, លោក ម៉ៅ ភិរុណ ប្រ ធានក្រុមប្រឹក្សាខេត្តកណ្តាល រួមជាមួយអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារជាច្រើនផ្សេងទៀត។

យោងតាមរបាយការណ៍របស់ លោក ចាន់ សុខុម អភិបាលស្រុកកោះធំ បានឲ្យដឹងថា ផ្សារកោះធំនេះ មានទំហំ ៥១,៧០ម៉ែត្រ ទទឹង ២៨ម៉ែត្រ មានតូបចំនួន ២៤៤។ ផ្សារបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៣ ហើយបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែសីហា ចំណាយថវិកា ២៨ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ផ្សារ ដែលបានខិតខំបំ ពេញភារកិច្ចអស់កម្លាំងកាយចិត្តរហូតសម្រេចសមិទ្ធផល ដ៏មានសារៈបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋទូទាំង ស្រុកកោះធំ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ជូនប្រជាអាជីវករថា ផ្សារស្រុកកោះធំ គឺចំណងដៃពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងទឹកចិត្ត និងថវិកា។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរំលឹកថា នៅក្រោយជួបគ្រោះអគ្គិភ័យភ្លាមៗ កាលពីដើមឆ្នាំ២០១៣ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាឲ្យរូបលោក និងក្រុមការងារ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យជួយដល់ប្រ ជាពលរដ្ឋ និងចាត់ចែងសាងសង់ផ្សារនេះឡើងវិញភ្លាមៗផងដែរ ដោយមិនតម្រូវឲ្យអាជីវករចំណាយប្រាក់នោះ ឡើយ។ ចំណុចនេះ គ៏បានបង្ហាញជាក់ច្បាស់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានយក ចិត្តខ្លាំង លើសុខទុក្ខ ផលលំបាក និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្តថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បាននិង ខិតខំ គិតគូរ និងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ជីវភាពរបស់ប្រជាពលរដ្ឋឲ្យរីកចម្រើន ដោយបានកសាង នូវសមិទ្ធផលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ ប្រព័ន្ធធារាស្រ្តជាច្រើន។ ទន្ទឹមនឹងនោះក្រសួងពាណិជ្ជ ក៏ កំពុងដើរទាក់ទាញវិនិយោគិនពីក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកទីផ្សារ នៅក្រៅប្រទេសសម្រាប់កសិផល និងផលិតផលរបស់ពលរដ្ឋខ្មែរ។ កិច្ចខិតខំទាំងនេះ គឺដើម្បីបង្កើតការងារ និង រកប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ផ្សារស្រុកកោះធំ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងកាលពីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយបំផ្លាញតូបចំនួន ៩៣តូប និងផ្ទះលែ្វង ៦ល្វែង។ ក្រោយការឆាបឆេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីរបស់លោកសាងសង់ផ្សារនេះឡើងវិញភ្លាមៗ ដោយមិនតម្រូវឲ្យអាជីវករចំណាយប្រាក់នោះ ឡើយ។

ជាមួយនឹងការកាត់ខ្សែបូរបើកឲ្យដំណើរការនាព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីការសាងសង់អស់រយៈពេលជាងមួយឆ្នាំ មកនេះ ក្រុមប្រជាអាជីវករបានសម្តែងទឹកចិត្តសប្បាយរីករាយ ដែលទទួលបានផ្សារថ្មី មានសណ្តាប់ធ្នាប់របៀប រយល្អប្រសើរជាងមុន។ ពួកគាត់រំពឹងថា ផ្សារថ្មី ដែលមានប្រណីតភាពជាងមុននេះ នឹងជួយឲ្យការលក់ដូររបស់ ពួកគាត់បានល្អប្រសើរជាងមុនផងដែរ។

ក្រុមអាជីវករជាមួយមុខញញឹមញញែម បានលើកដៃប្រណមសំពះថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រកបដោយទឹកចិត្តសណ្តោសប្រណៃ និងគិតគូរដោយការយកចិត្តទុកដាក់លើសុខទុក្ខរបស់អាជីវករ ព្រមទាំងបានសាងសង់ផ្សារដ៏ថ្មីសន្លាងសម្រាប់ពួកគាត់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images