ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ២៤នាក់ បានស្លាប់ និង ១២៧នាក់ផ្សេងទៀត បានរបួសធ្ងន់ និងស្រាលនៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ចំនួន ៥០លើក រយៈពេល៣ខែ ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅក្នុងខេត្តកំពង់ឆ្នាំង ។
យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងរយៈពេល៣ខែ កន្លងមក នេះ ក្នុងខេត្តកំពង់ឆ្នាំង មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥០លើក កើនឡើងលើសខែមុនចំនួន ២លើក បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៣ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ២៤នាក់ ស្រី៣នាក់ របួសធ្ងន់ ៥៣នាក់ ស្រី៤៦នាក់ របួសស្រាល៧៤នាក់ ស្រី ៣៥នាក់។ បង្កឲ្យខូចខាតរថយន្តចំនួន ២២គ្រឿង ធ្ងន់ ៧គ្រឿង ខូចខាតម៉ូតូ ៥៣គ្រឿង ធ្ងន់ ១២គ្រឿង ខូចកង់ ២គ្រឿង ខូចយានយន្តកែច្នៃ ១គ្រឿង និងងាប់ សត្វជ្រូក ៦ក្បាល។
នៅក្នុងករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចបានអះអាងថា បណ្ដាលមកពីបើកបរហួសល្បឿនកំណត់ ១២ លើក មិនគោរពសិទ្ធអទិភាព ១២លើក បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៦លើក បើកបរក្នុងស្ថានភាព ស្រវឹង ៧លើក បើកបត់ឆ្វេងស្តាំមិនប្រយ័ត្នចំនួន ៧លើក មិនប្រកាន់ស្តាំ ១លើក កត្តាយានយន្ត (បែកកង់) ១លើក, ខូចហ្វ្រាំង ១លើក កត្តាផ្លូវជង្ហុគ ១លើក និងបញ្ហាសុខភាព(បើកងោកងុយ) ១លើក។ ក្នុងនោះដែរ រកឃើញអ្នកជិះម៉ូតូមានគ្រោះថ្នាក់ មិនពាក់មួកសុវត្ថិភាពចំនួន ៥៦នាក់ អ្នកពាក់មួកសុវត្ថិភាពមាន ៨នាក់។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងលើផ្លូវជាតិលេខ៥ ចំនួន២៥លើក លើផ្លូវជាតិលេខ៥៣ ចំនួន ៣លើក ផ្លូវ៥៣A ១លើក ផ្លូវ១៥ ចំនួន ១លើក លើផ្លូវក្រាលកៅស៊ូក្នុងខេត្តចំនួន ១០លើក ផ្លូវ១៥៣A ចំនួន ១លើក និងផ្លូវក្រាលគ្រួសក្រហម ចំនួន ៩លើក។ គ្រោះថ្នាក់ទាំងនោះ បានកើតឡើងនៅក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ៩លើក ស្រុកកំពង់ត្រឡាច ចំនួន១២លើក ស្រុករលាប្អៀរ ចំនួន ១៣លើក ក្រុងកំពង់ឆ្នាំង ៩លើក ស្រុកបរិបូរណ៍ ៤លើក និងស្រុកទឹកផុស ៣លើក។ បានកើតឡើងរវាងរថយន្តបុករថយន្ត ៦លើក រថយន្ត និងម៉ូតូ ១៦លើក រថយន្ត និងអ្នកថ្មើរជើង ២លើក ម៉ូតូ និងម៉ូតូ ១២លើក ម៉ូតូ និងកង់ ១លើក ម៉ូតូ និងអ្នក ថ្មើរជើង ៣លើក ម៉ូតូ និងយាន្តយន្តកែរច្នៃ ២លើក ម៉ូតូ និងសត្វគោ ១លើក ម៉ូតូគ្រោះថ្នាក់ ដោយខ្លួនឯង ៤លើក និងយាន្តយន្តកែច្នៃ និងកង់ ១លើក ៕