Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក Sam៖ ភ្នំពេញ​ក្រោន​ គ្មាន​សង្ឃឹម​ឈ្នះ ​វៀតណាម​ឡើយ​ ក្នុង​ជំនួប​ពាន Mekong-Cup

$
0
0

ភ្នំពេញ៖ ក្រុមជើងឯក លីកកំពូលកម្ពុជា ភ្នំពេញក្រោន កាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ ត្រូវប្រធានស្ដីទីក្រុមហ៊ុន TOYOTA អញ្ជើញឲ្យ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Toyota Mekong Cup Championship លើកដំបូង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើនៅ ចុងខែតុលាខាងមុខ ។

លោក Hao Tien អគ្គនាយរងក្រុមហ៊ុន TOYOTA បានថ្លែងថា នេះគឺជាលើកទី១ ហើយ ដែលក្រុមហ៊ុនលោក រៀបចំព្រឹត្តិការណ៍នេះ ឡើង ដោយមាន ប្រទេសតាមដងទន្លេ មេគង្គចំនួន ៤ប្រទេសចូលរួមប្រកួត ក្នុងនោះ គឺមានក្រុមជើងឯករង លីកកំពូលម្ចាស់ផ្ទះវៀតណាម, ក្រុមជើងឯក លីកកំពូលឡាវ, ក្រុមជើងឯកលីកកំពូលមីយ៉ាន់ម៉ា និងក្រុមភ្នំពេញក្រោន ដែលជាជើងឯកលីកកំពូលកម្ពុជា ។

ក្រោយទទួលបាន ការអញ្ជើញចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ អន្ដរជាតិខាងលើលោក Sam គ្រូបង្វឹកភ្នំពេញក្រោន បានថ្លែងប្រាប់អ្នកសាព័ត៌មាន យើងសប្បាយចិត្តហើយ ដែលគេអញ្ជើញ យើងចូលរួមប្រកួតនោះ ប៉ុន្ដែយើងគ្មានសង្ឃឹមថា អាចដណ្ដើមជ័យជំនះ បាននោះទេ នៅពេលជំនួប បើកឆាកត្រូវ ជួបក្រុមម្ចាស់ផ្ទះ វៀតណាមនោះ ។

លោក Sam បានសង្កត់ធ្ងន់ថា “យើងសោកស្ដាយណាស់ ដែលគេមិនបានចាប់ឆ្នោត ប៉ុន្ដែយើងដឹងហើយថា ត្រូវប៉ះក្រុមវៀតណាម ដែលយើងនឹង បញ្ចូនកីឡាករចំនួន ១៨នាក់ ទៅប្រកួត(បរទេស ៥នាក់) ។ ម្យ៉ាងវិញទៀត ការត្រៀមប្រកួតពាន Mekong-Cup គឺពិបាកខ្លាំងណាស់ ព្រោះដឹងស្រាប់ ហើយថាកីឡាករ ភ្នំពេញក្រោនចំនួន ៨នាក់ បានហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ដូច្នេះការប្រកួត ជាមួយក្រុមវៀតណាម យើងគ្មានសង្ឃឹមឈ្នះ នោះទេ តែបើសំណាងល្អ យើងមានសង្ឃឹមឈ្នះ ៥%ដែរ” ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំ តំបន់ដងទន្លេមេគង្គនេះ គឺប្រកួតតាមរូបមន្ដ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រយកតែម្ដង ពោលក្នុងចំណោម ៤ក្រុម ក្រោយចាប់ឆ្នោត ជួបគ្នាប្រកួតឈ្នះចាញ់ហើយនោះ ក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក ហើយក្រុមចាញ់ ប៉ះក្រុមចាញ់ ដើម្បីដណ្ដើម ចំណាត់ថ្នាក់លេខ៣ ។ ចំពោះក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧៥.០០០ដុល្លារ រីឯក្រុមជើងឯករង នឹងទទួលបាន ប្រាក់រង្វាន់ ចំនួន ៥០.០០០ដុល្លារពីក្រុមហ៊ុន TOYOTA ៕


Viewing all articles
Browse latest Browse all 8042

Trending Articles