ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ Tanasak Patimapragom មេបញ្ជាការជាន់ខ្ពស់ និងជាអនុប្រធាន ក្រុម ប្រឹក្សាសន្តិសុខសណ្តាប់ធ្នាប់ របស់ថៃ បានថ្លែងពាក្យសន្យា នៅចំពោះមុខនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាថា នឹងជួយការពារ សិទ្ធិពលករខ្មែរ ដែលធ្វើការ នៅក្នុងប្រទេសថៃ ឲ្យបានល្អប្រសើរទាំងសិទ្ធិ និងសុខភាព ។
លោក Tanasak Patimapragom បានមានប្រសាសន៍ នៅក្នុងកិច្ចជំនួបពិភាក្សាគ្នា ជាមួយនាយ ឧត្តម សេនីយ៍ ទៀ បាញ់ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ថា អាជ្ញាធរថៃ នឹងការពារពលករខ្មែរ ដែលធ្វើ ការនៅក្នុងប្រទេសថៃ ឲ្យដូចពលករថៃដែរ ៕