ហុងកុង៖ វាជាការសម្រេច១លើ ១ ពាន់ ចំពោះមុខការភ័យខ្លាចរបស់អ្នកតវ៉ា។ កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ សមាជនៃ គណៈកម្មាធិការកម្លាំងប្រជាជាតិចិន បានផ្លាស់ប្តូររបៀប ក្នុងការជ្រើសរើស អភិបាលក្រុងហុងកុង ដែលបេក្ខជនតំណាងរាស្រ្ត ត្រូវតែមានការយល់ ព្រមមកពីគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និង មិនមែនឈរឈ្មោះតាមចិត្តនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន អាម៉េរិក បានចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ នេះថា មន្រ្តីជាន់ខ្ពស់របស់ចិនបាន បញ្ជាក់យ៉ាងច្បាស់លាស់ថា បេក្ខជនដែលឈរឈ្មោះ ទាំងអស់ចំបាច់ត្រូវតែ ស្រលាញ់ប្រទេសជាតិ ក៏ដូចជាស្រឡាញ់ ហុងកុងផងដែរ ដូច្នេះ បេក្ខជនឈរឈ្មោះនីមួយៗ ត្រូវតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនជាមុនសិន។
អភិបាលក្រុងហុងកុង បច្ចុប្បន្ន លោក Leung Chun-ying បាននិយាយថា «ក្នុងនាមខ្ញុំជាអ្នក តំណាងឲ្យ ប្រជាពលរដ្ឋហុងកុង ទាំងមូល ការបោះឆ្នោះ ជ្រើសរើសអភិបាលក្រុង នៅឆ្នាំ ២០១៧ ខាងមុខ នឹងត្រូវជ្រើសដោយប្រជាជនប្រមាណជា ៥ លាន នាក់ដែលមានសិទ្ធិ បោះឆ្នោតក្នុងចំណោមប្រជាជនទាំងអស់ ជាង ៧លាននាក់»។
យោងទៅតាម សេចក្តីថ្លែងការនៅក្នុងប្រព័ន្ធវែបសាយហុងកុង បានឲ្យដឹងថា មានមតិជាច្រើន បានប្រឆាំង នឹងការសម្រេច ចិត្ត របស់ទីក្រុងប៉េកាំង ដែលរារាំងដល់លិទ្ធប្រជាធិបតេយ្យ និង ហាមដល់បេក្ខភាពមួយចំនួន ដែលមាននិន្នាការនយោបាយ ប្រាសចាក់ពីខ្លួន មិនឲ្យចូលរួមក្នុងការឈរឈ្មោះ។
គួរបញ្ជាក់ថា កន្លងមកប្រជាជនជាច្រើនចង់ឲ្យទីក្រុងស្វយ័ត្រនេះ មានការបោះឆ្នោតជ្រើស រើសមេដឹកនាំ ដោយជនណា ក៏ដោយអាចឈរ ឈ្មោះទទួលការបោះឆ្នោតបាន ក៏ប៉ុន្តែប្រការនេះ រដ្ឋបាលក្រុងប៉េកាំងមិន ដែលអនុញ្ញាតនោះឡើយ។ ចំពោះទីក្រុងនេះ ត្រូវបាន អាណានិគមនិយមអង់គ្លេស ប្រគល់មកឲ្យអាជ្ញាធរចិនគ្រប់គ្រងវិញកាលពីឆ្នាំ ១៩៩៧ ក្រោយ ពីខ្លួនបានគ្រប់គ្រងជាង ១៥០ឆ្នាំ៕