Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាលាខណ្ឌដង្កោ រៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិបុរី កម្មករ សង្កាត់ជើងឯក

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ចំនួន២៣៥ ក្បាលដី ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ។

ក្រោយពីលោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យ ភូមិបាលខណ្ឌដង្កោ បានឡើងអាននូវលិខិត ឆ្លើយតប របស់សាលារាជធានីភ្នំពេញ ចំពោះការផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពល រដ្ឋជាម្ចាស់ដីចំនួន ២៣៥ក្បាលដី ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានធ្វើការអបអរសាទរ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានទទួលប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ដែលនេះជាការយកចិត្តទុកដាក់របស់ អភិ បាលរាជធានីភ្នំពេញ អំពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លីរបស់ខ្លួនជា ផ្លូវការ ។ លោកអភិបាលខណ្ឌបានបន្តលើកឡើងអំពីសារៈសំខាន់ នៃការប្រើប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ នេះ ដែលបញ្ជាក់អំពីភាពស្របច្បាប់ នៃការកាន់កាប់ដីធ្លី ងាយស្រួលក្នុងការស្នើសុំសាងសង់ ការដាក់ បន្ទុក ដើម្បីខ្ចីប្រាក់ពីធនាគារជាដើម ។

ជាពិសេសសូមបងប្អូន ប្រជាពលរដ្ឋថែរក្សាប័ណ្ណនេះ ឲ្យបានត្រឹមត្រូវជៀសវាងការធ្វេសប្រហែស បណ្តាលឲ្យបាត់បង់ ឬខូចខាត ដែលអាចនឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រងដីធ្លីរបស់បងប្អូន។

គួរបញ្ជាក់ថា ក្បាលដីទាំង២៣៥ ដែលត្រូវបានប្រគល់ឲ្យបងប្អូនជាម្ចាស់ដី នៅថ្ងៃនេះ គឺស្របតាម លិខិតរបស់សាលារាជធានីភ្នំពេញ ដែលអនុញ្ញាតឲ្យរៀបចំពិធីចែកប័ណ្ណសម្គាល់ជូន ដោយសារដីនេះ មានការពាក់ព័ន្ធទៅនឹងតំបន់រោងចក្រកែវជើងឯក ដែលពីមុន ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួង ឧស្សាហកម្ម ដូច្នេះត្រូវបានបង្អាក់ ក្នុងរយៈពេល ការបិទផ្សាយតំបន់វិនិច្ឆ័យ ប៉ុន្តែនៅពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានបញ្ជាក់ឡើងវិញថា ក្បាលដីនេះពុំមានពាក់ព័ន្ធនៅក្នុងដីរោងចក្រកែវ ដែលជា ដីរបស់រដ្ឋនោះទេ ដូច្នេះសាលារាជធានីភ្នំពេញ ក៏បានចេញលិខិតអនុញ្ញាត ឲ្យធ្វើពិធីប្រគល់ជូនដល់ ម្ចាស់ដីដើម្បីបានប្រើប្រាស់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>