Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នូវែលសេឡង់ នឹងផ្តល់សច្ចាប័ន លើសន្ធិសញ្ញាធ្វើ ពាណិជ្ជកម្មអាវុធ ជាសកល

$
0
0

វែលីងតោន៖ នាយករដ្ឋមន្រ្តីប្រទេស នូវែលសេឡង់ លោក ចន ឃី បានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ដែលមកទស្សនកិច្ចនៅនូវែលសេឡង់ នៅថ្ងៃអង្គារនេះថា ប្រទេស នូវែលសេឡង់ នឹងផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញានៃការធ្វើ ពាណិជ្ជកម្មអាវុធ (ATT) ដែលជាកិច្ចព្រមព្រៀងលើកដំបូង ក្នុងគោលបំណងគ្រប់គ្រង និងត្រួតពិនិត្យ អនុសញ្ញានៃការជួញដូរអាវុធ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់លោក មូរ៉េ ម៉ាក់ខូលលី នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយការប្រកាសនោះថា «សន្ធិសញ្ញាជួញដូរអាវុធ គឺជាជំហានសំខាន់មួយ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសកល ដើម្បីកាត់បន្ថយទុក្ខវេទនាមួយចំនួន ដែលកើតចេញពីជំនួញសព្វាវុធខុសច្បាប់នេះ»។

រដ្ឋមន្រ្តីការបរទេសរូបនេះបន្តថា «ប្រទេស នូវែលសេឡង់បានគំាទ្រសន្ធិសញ្ញានៃការចាប់ផ្តើមរបស់ខ្លួន ហើយយើងក៏បានបង្កើតឡើងផងដែរនូវច្បាប់គំរូ ដើម្បីជួយដល់រដ្ឋនៅ ក្នុងតំបន់ប៉ាស៊ីហ្វិក និងរដ្ឋតូចៗដែលនៅ ក្នុងតំបន់ផ្សេងទៀតដើម្បីអនុវត្តសន្ធិសញ្ញានេះ»។

នូវែលសេឡង់ ក៏នឹងស្ថិតក្នុងចំណោមរដ្ឋចំនួន ៥០ដំបូង ដើម្បីផ្តល់សច្ចាប័ននេះ ដើម្បីនាំយក ATT ឲ្យចូលជាធរមាន។ ពាក់ព័ន្ធនឹង សន្ធិសញ្ញានេះ លោក ម៉ាក់ខូលលី បញ្ជាក់ថា «គ្រប់ភាគីទំាងអស់នៃសន្ធិសញ្ញា ត្រូវតែអនុម័តសន្ធិសញ្ញានៃការគ្រប់គ្រង និងត្រួតអាវុធដែលឆ្លងកាត់ព្រំដែនអន្តរជាតិ ដើម្បីប្រឆំាងឧកិ្រដ្ឋកម្មមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាមនានា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>