Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អគ្គនាយក Nokia ថ្មី ប្រចំាកម្ពុជា បញ្ជាក់ពីការ Update ទ្បើង Windows Phone 8.1 និងប្រកាស ចេញលក់ Lumia 530 ស៊ីមពីរថ្មី

$
0
0

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤  នេះក្រុមហ៊ុន Nokia Cambodia បានណែនំាឲ្យស្គាល់អគ្គនាយកថ្មី ប្រចំានៅកម្ពុជា គឺលោក Rahul Karve ប្រកាសបញ្ជាក់ជាថ្មី ជូនអ្នកប្រើប្រាស់ Lumia បច្ចុប្បន្នអំពីការ Update ទ្បើង Windows Phone 8.1 និងប្រកាស អំពីចេញលក់ស្មាតហ្វូន Lumia 530 ស៊ីមពីរស៊េរីថ្មី ដែលមាន តម្លៃត្រឹមតែ ១១៣ ដុល្លារ ។

យោងតាមលោក Vlasta Verka ដែលជាប្រធានគ្រប់គ្រងទីផ្សារ Nokia ប្រចំានៅតំបន់ Pan Asia ( សឹង្ហបុរី ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាទ្បេស៊ី កម្ពុជា ទ្បាវ ភូមា ) លោក Rahul Berka ត្រូវបានតែងតំាង ជាអគ្គនាយកនៃក្រុមហ៊ុន Nokia Cambodia ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ។ ដោយប្រចំាការនៅ ក្នុងការរិយាល័យទីក្រុងភ្នំពេញ , លោក Rahul គឺជាអ្នកមើលការខុសត្រូវលើ អាជីវកម្ម Nokia ទំាងនៅ ក្នុងប្រទេសកម្ពុជា ទ្បាវ និងភូមា ក្នុងពេលតែមួយ ។ “យើងមានសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ លោក Rahul Berka មកកាន់ប្រទេសកម្ពុជា ក្នុងតួនាទីថ្មីរបស់លោក ។ លោក Rahul គឺជាបុគ្គលឆ្នើម និងមានបទ ពិសោធន៍ខ្ពស់ នៅក្នុងវិស័យទូរគមនាគមន៍ និងនៅក្នុងការងារពាណិជ្ជកម្ម ទំាងផ្នែកលក់រាយ និងផ្នែកចែកចាយ” ។

លោក Rahul មានសញ្ជាតិអង់គ្លេស បានរៀបការនឹងនារីសញ្ជាតិហ្វីលីពីន និងមានកូនប្រុសបីនាក់ ។ មុននឹងប្តូរមកធ្វើការ នៅទីក្រុងភ្នំពេញ លោកគឺជាប្រធានផ្នែកប្រតិបត្តិការ ចែកចាយផលិតផលនៃក្រុមហ៊ុន Nokia ប្រចំាឥណ្ឌូនេស៊ី រយៈពេលបួនឆ្នាំ ។ លោកមានបទពិសោធន៍ការងារនៅក្នុងវិស័យទូរគមនាគមន៍ ប្រមាណ២០ឆ្នាំ នៅក្នុងទៅផ្សារប្រទេសវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ ក្រៅពីនេះលោកក៏ធ្លាប់បម្រើការ ឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត Singtel និងក្រុមហ៊ុនចែកចាយ ផលិតផល ទូរស័ព្ទចល័ត Phillip និង O2 ដែរ ។

នៅពេលសាកសួរអំពីចំណាប់អារម្មណ៍របស់លោកស្តី អំពីប្រទេសកម្ពុជា និងដំណើរការអាជីវកម្ម Nokia នៅកម្ពុជា លោកបានពោលតបវិញថា ៖ “ខ្ញុំតែងប្រាថ្នាចង់ស្វែងយល់ អំពីវប្បធម៌ដទៃ និងធ្វើការនៅ ប្រទេសកម្ពុជា ។ ដោយឡែកប្រតិបត្តិការ Nokia នៅក្នុងប្រទេសកម្ពុជា គឺមានដំណើរការ យ៉ាងល្អប្រសើរ ម្យ៉ាងទៀតយើងមានធនធាន មនុស្សប្រកបដោយសមត្ថភាពក្នុងការបំពេញការងារ ។ ជាមួយនឹងការប្តេជ្ញាចិត្ត ធ្វើការរួមគ្នាជាធ្លុងមួយ ខ្ញុំជឿជាក់ថា ពួកយើងមានឱកាសច្រើនដើម្បីការពង្រឹកចំណែកទីផ្សារ នៃស្មាតហ្វូន Lumia របស់យើងឲ្យកាន់តែធំទ្បើងជាលំដាប់ ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Nokia ក៏បានបញ្ជាក់ប្រាប់សារជាថ្មី ដល់អ្នកប្រើប្រាស់ស្មាតហ្វូន Lumia ដំណើរការដោយ Windows Phone 8 ថាបច្ចុប្បន្ននេះអាច Upgrade កម្មវីធីទ្បើងទៅ Windows Phone 8.1 បានហើយ ។ នៅពេល Update ហើយ អ្នកប្រើប្រាស់នឹងទទួលបាន មុខងារពិសេសៗ ថ្មីៗ ជាច្រើនបន្ថែមទៀត ។

-កម្មវិធីជំនួយការផ្ទាល់ Cortana៖ អ្នកប្រើប្រាស់អាចបញ្ជាឲ្យ Cortana កត់ត្រាពេលណាត់ជួប ឬរំលឹក ពេលវេលា ឲ្យជួយស្វែងរកព័ត៌មាន ដែលអ្នកប្រើប្រាស់ត្រូវការ ។ល។ សេវាកម្មនេះ អាចបញ្ជា បានភាសាអង់គ្លេស ហើយដើម្បីប្រើប្រាស់ សេវានេះ ត្រូវចូលក្នុង Setting Region > United States ។

- ដាក់កម្មវិធី Live Tiles បានច្រើនជួរជាងមុន៖ ក្នុងករណីអ្នកប្រើប្រាសកំណត់យកទំហំកម្មវិធី Live Tile អប្បរមានោះ គេនឹងអាចដាក់ Live Tile បាន៣ជួរ ។

-មុខងារ Action Centre៖ ដោយគ្រាន់ តែយកម្រាមដៃទាញចុះពីផ្នែកខាងលើ នៃអេក្រង់ទូរស័ព្ទ អ្នកប្រើប្រាស់ អាចចូលទៅកំណត់ មុខងារផ្សេងៗ ក្នុង Sitting និងមើលឃើញ Notifications ថ្មីៗ ។ វាយអក្សរភាសាអង់គ្លេស បានលឿនបំផុត ជាមួយនឹង Word Flow Keyboard ។ កាន់តែមានភាពងាយ ស្រួលក្នុងការងារ ជាមួយនឹង មុខងារ Office ដែលសម្រាំងយ៉ាងពិសេសសម្រាប់ Windows Phone ដូច្នេះអ្នកប្រើប្រាស់ អាចចូលមើលឯកសារ ឬកែប្រែឯកសារ ។ល។

 -តម្លើងកម្មវិធី ឬ Game បាននៅក្នុង MicrosSDកម្មវិធីជាច្រើនដូចជា Adobe Photoshop Express និងកម្មវិធី Creative Studio ធ្វើឲ្យការងារកែរូបភាព បានកាន់តែស្អាត និងងាយស្រួលឡើង ។

 - កម្មវិធីផ្ដាច់មុខសម្រាប់តែ Windows Phone 8.1 ដែលមានឈ្មោះថា Video Tuner ផ្ដល់បទពិសោធន៍ វីដេអូនៅលើស្មាតហ្វូន បានកាន់តែលឿនហើយ ប្រកបដោយគុណភាពខ្ពស់ថែមទៀត ។ គេអាច Crop, Rotate, Flip, Mirror បន្ថែមល្បឿនវីដេអូ បង្កើនឬបន្ថយសម្លេងសាច់ភ្លេង ផែម Effect ។ល។ រួចហើយ គេអាច Share ទៅក្នុង OneDrive នៅក្នុងបណ្ដាញសង្គម ឬ Share ឲ្យមិត្តភ័ក្ដិ និងសមាជិក ក្រុមគ្រួសារមើលយ៉ាងងាយស្រួល ពុំដែលធ្លាប់មានពីមុន ។

លើសពីនេះ Nokia ក៏បានប្រកាសជាឧឡារិកដែរថា Nokia Lumia 530 ស៊ីមពីរថ្មី ដំណើរការដោយ Windows Phone 8.1 នឹងត្រូវចេញលក់ផ្លូវការនៅកម្ពុជា ចាប់ពីពេលនេះតទៅហើយ ។ ស្មាតហ្វូន Nokia Lumia 530 ស៊ីមពីរថ្មីមានតម្លៃទាប ហើយមានផ្ដល់សេវាកម្មជាច្រើនពីក្រុមហ៊ុន Microsoft ។ វាមានផ្ដល់ជូនជាច្រើន ពណ៌ដូចជា ពណ៌បៃតង ប្រផេះ និងពណ៌ស ក្នុងតម្លៃលក់រាយប្រមាណ ១១៣ ដុល្លារ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>