ភ្នំពេញ៖ ដោយមើលឃើញថា លទ្ធផលក្រោយការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្ស មានចំនួនប្រមាណជាង៧៥ភាគរយ ដែលមិនទាន់បានជាប់ វិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ដោយមានការសហការ ជាមួយដៃគូពាក់ព័ន្ធបង្កើតសន្និសីទសារព័ត៌មាន ដើម្បីលើកទឹកចិត្ត និងតម្រង់ទិស ដល់យុវជនទាំងនោះ។
លោកឃីម សុខហេង អ្នកឯកទេសអភិវឌ្ឍមនុស្ស និងជានាយកនៃវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យ ដែលជាស្ថាប័នរៀបចំ សន្និសីទនេះឡើងបានឲ្យដឹងថា “យើងរៀបចំសន្និសីទនេះឡើង ដោយផ្នែកលើ២ ចំណុចសំខាន់ៗ គឺ ទី១ ដោយលទ្ធផលនៃ បេក្ខជន មិនទាន់ជាប់បាក់ឌុបឆ្នាំនេះ មានចំនួនច្រើនសន្ធឹកសន្ធាប់ ដូច្នេះ ជា ពួកគាត់មួយចំនួនធំ ពិតជារងប៉ះពាល់ដល់កត្តាផ្លូវចិត្ត ដូចជាការបាក់ទឹកចិត្ត ហើយការបាក់ ទឹកចិត្តនេះ នឹងអាចជំរុញឲ្យពួកគាត់ រកមិនឃើញនូវភាពខ្លាំង រឺសក្តានុពលក្នុងខ្លួនពួកគាត់ ។ ដូច្នេះ សន្និសីទនេះ នឹងជំរុញលើកទឹកចិត្ត បន្ថែមដល់ពួកគាត់ ឲ្យគាត់មើលឃើញថា គាត់នៅមានឱកាសម្តងទៀត សម្រាប់ជោគជ័យ ក្នុងជីវិត ឲ្យតែគាត់មើលឃើញត្រូវ និងធ្វើត្រូវ ” ។
លោកគ្រូ ឃីម សុខហេង បានបញ្ជាក់ពីចំនុចទី២ ថា៖ “ទាំងអ្នកជាប់ និងអ្នកមិនទាន់បានជាប់បាក់ឌុប អាចនឹង វង្វេងទិសដៅ រឺមិនដឹងថាខ្លួន ត្រូវធ្វើយ៉ាងណា ត្រូវរៀនបន្តបរិញ្ញាប័ត្រ រឺជំនាញ រឺត្រូវធ្វើការ ដើម្បីជីវភាព រួចមកបន្តការសិក្សា ជាបន្តបន្ទាប់ ។ ដូច្នេះសន្និសីទត្រូវនេះ នឹងជូនជាព័ត៌មាន ក៏ដូចជាតម្រង់ ឲ្យពួកគាត់ មើលឃើញខ្លួនគាត់ ឲ្យកាន់តែប្រសើរឡើង ព្រោះនៅទីនេះ យើងមានការអញ្ជើញ ចូលរួមការចែករំលែក បទពិសោធន៍ពីអ្នកជំនួញវ័យក្មេង ជោគជ័យ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្លឹបអ្នកវិនិយោគកម្ពុជា គឺ លោកគុយ វាត និងលោក គឹម អឿន នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។ ជាងនេះទៅទៀត ក៏មានវត្តមានរបស់សិស្សឆ្នើមបាននិទ្ទេស A នឹងចែករំលែកបទពិសោធ ការត្រៀមខ្លួន ដើម្បីទទួល បានជោគជ័យក្នុងការប្រលង។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែសន្និសីទនេះប៉ុណ្ណោះទេ តែវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ក៏មានផ្តល់ប្រឹក្សាលើកទឹកចិត្ត ដល់សិស្សនិស្សិត ដោយមិនគិតថ្លៃផងដែរ។ ដោយគ្រាន់តែអញ្ជើញមកទីតាំង វិទ្យាស្ថាន នៅក្បែវិទ្យាល័យបាក់ទូក រឺទាក់ទងមកទូរសព្ទលេខ ០១៦ ៥០០ ៩៩០ ០១០ ៩១០ ៧៧៧ និងមាន៤ខ្សែ ផ្សេងទៀត ដែលទាក់ទងបានរៀងរាល់ម៉ោងធ្វើការ ។ ដែលខិតប័ណ្ណ លេខប្រឹក្សានេះ ត្រូវបានចែកចាយ ទូទាំងប្រទេសផងដែរ។
វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានផ្តល់ជូនសេវាអប់រំ ដែលប្រកបដោយគុណភាព មានបង្រៀន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ OPERACY ជំនាញ Soft Skills និងធានាជូនក្រោយ ពីសិក្សាបាន៦ខែ នឹងមានការងារធ្វើ។ មិនតែប៉ុណ្ណោះ សិស្សនិស្សិតដែលចូលសិក្សាថ្នាក់បរិញ្ញាបត្រ រឺបរិញ្ញាបត្ររង នៅវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យ។វិទ្យាស្ថាន មានដៃគូហិរញ្ញវត្ថុដ៏រឹងមាំដើម្បី ជួយសំរួលដល់អ្នកសិក្សា គ្រប់រូប ដោយមិនចំណាយថវិកានៅផ្ទះ និងមានឱកាសទទួលបានការងារខ្ពស់ ពីក្រុមហ៊ុនជាដៃគូ របស់វិទ្យាស្ថាន៕