Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ADB ៖ កម្ពុជា ចូលរួមបានល្អ ក្នុងការប្រយុទ្ធ ប្រឆាំងអំពើ ពុករលួយ

$
0
0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បានវាយតម្លៃមកលើកម្ពុជា ថាជាប្រទេសមួយ ដែលបានចូលរួម យ៉ាងល្អ ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ទាំងវិស័យឯកជន និងវិស័យរដ្ឋ ។

ថ្លែងបន្ទាប់ពីបិទកម្មវិធីសន្និសីទប្រចាំ តំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ របស់ ADB និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិឌ្ឍន៍ នៅសណ្ឋាគារ អ៊ិនធឺខុន នៅល្ងាចថ្ងៃ ព្រហស្បតិ៍ទី៤ ខែកញ្ញា ឆ្នាំ២០១៤ ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានមាន ប្រសាសន៍ថា យើងពិបាកពិពណ៌នាថា អំពើពុករលួយនៅក្នុងប្រទេសនេះ ប្រទេសនោះ យ៉ាងម៉េច ប៉ុន្តែ បើដាក់លេខ គេស្រួលយល់ បើដឹងថាយើងលេខអាក្រក់ហើយ វាយតម្លៃថាអាក្រក់ហើយ អីចឹង វិធីសាស្ត្រនឹងគឺមានប្រសិទ្ធភាពបំផុត ដែលមិនគួរយកមកប្រើដោយគ្មានតម្លាភាព និងមិនយុត្តិធម៌នោះទេ។

លោកថា “បើពិនិត្យទៅលើប្រព័ន្ធវាយតម្លៃ អំពីបញ្ហាសុចរិកភាព អំពីបញ្ហាអំពើពុករលួយ យើងជឿជាក់ ច្រើនជាងទៅលើប្រព័ន្ធ របស់អង្គការសហប្រជាជាតិ ដែលប្រព័ន្ធនេះ មានយន្តការមួយដែលមិនលម្អៀង ដែលប្រមូលព័ត៌មាន ដោយសច្ចានុម័តជាង មិនប្រមូលព័ត៌មានពីអ្នកថ្នាំងថ្នាក់។ សូម្បីនៅក្នុងសន្និសីទនេះ ADB បានទទួលស្គាល់ខ្លាំង ថាព្រះរាជាណាចក្រកម្ពុជាថា មានការអភិវឌ្ឍថ្មី ថាតើយើងរង់ចាំមើលមើល៍ ថាត្រនិច របស់គេវាវិវឌ្ឍន៍អត់?  បើគេជាប់តែពីបញ្ហានយោបាយ ត្រនិចនេះ វាមិនវិវឌ្ឍន៍”។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី បែបនេះ ដើម្បីឆ្លើយតបទៅនឹង របាយការណ៍ នៃប្រព័ន្ធ វាយតម្លៃផ្នែកអំពើពុករលួយមួយ ដែលបានវាយតម្លៃថា ប្រទេសកម្ពុជា មានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ និងអាក្រក់ នៅក្នុងពិភពលោកនោះ។

គួរបញ្ជាក់ដែរថា នៅក្នុងសន្និសីទ រយៈ៣ថ្ងៃនេះ បានពិភាក្សាអំពីប្រធានបទសំខាន់ៗជាច្រើន រាប់ចាប់តាំងពី ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, រដ្ឋបាលដែលបើកទូលាយ, តួនាទី និងការរួមចំណែករបស់ វិស័យឯកជន នៅក្នុងសុចរិតភាព, ធុរកិច្ច, ភាពជាដៃគូរវាងរដ្ឋភិបាល និងសង្គមស៊ីវិល, ដល់ការអប់រំជាសាធារណៈ នៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ។

ប្រធានបទសំខាន់ទាំងនេះ មានការទាក់ទងយ៉ាងច្បាស់ណាស់ជាមួយនឹងមូលបទ នៃសន្និសីទ ដែលមាន ប្រយោជន៍ សម្រាប់ការងារប្រយុទ្ធ ប្រឆាំងអំពើកពុករលួយ ហើយក៏រួមចំណែក យ៉ាងពិតប្រាកដ ដល់ការអនុវត្តនូវសសរស្តម្ភទាំង ៣ នៃផែនការសកម្មភាព ប្រឆាំងអំពើពុករលួយ ADB/OECD សម្រាប់តំបន់ អាស៊ី និងប៉ាស៊ីហ្វិក។

សសរស្តម្ភទាំងមាន ទី១. ការបង្កើតប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់សេវាសាធារណៈ, ទី២. ការពង្រឹងវិធានការប្រឆាំងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ និងសុចរិកភាពក្នុងប្រតិបត្តិការធុរកិច្ច និងទី៣. ការគាំទ្រចូលរួមយ៉ាងសកម្មពីមហាជន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>