ភ្នំពេញ: ទីបំផុតជំនួប ផ្សះផ្សារលើកទី៥ ដើម្បីទម្លុះភាព ទ័លច្រករវាង វិវា
ក្នុងកិច្ចជំនួបផ្សះផ្សារលើកទី៥នេះ ភាគីទាំងពីរ បានឯកភាពទៅលើ២ចំណុចរួមមាន
១- ភាគីទាំងពីរបានព្រមព្រៀងគ្នាទាំងក្រុមហ៊ុន និងបុគ្គលិកផ្នែកបើកបរទាំង១៧នាក់ បានយកព្រម ដោយក្រុមហ៊ុនទទួល យកបុគ្គលិក៣នាក់ ឲ្យចូលធ្វើការវិញ ដោយឡែក៥នាក់ទៀត គឺសុំធ្វើការដោះស្រាយគ្នា តាមប្រព័ន្ធតុលាការ ប្រសិនបើតុលាការអនុវត្តន៍បែបណា គឺភាគីទាំងពីរយល់ព្រមអនុវត្តន៍តាមតុលាការ ថាឲ្យចូលធ្វើការឬអត់។ ចំពោះបុគ្គលិកទាំង៩នាក់ទៀត ដែលបានស្ម័គ្រចិត្តលាឈប់ធ្វើការនោះ ភាគីក្រុមហ៊ុន នឹងធ្វើការដោះស្រាយ ដោយបើកប្រាក់ខែ ជួនពួកគាត់ទៅតាមការងារ ដែលពួកគាត់បានធ្វើ តាមរយៈច្បាប់ការងារ។
២-ឯកភាពតាមស្មារតីនៃកិច្ចព្រមព្រៀងដែលបានចរចាតាំងពីថ្ងៃទី១និងទី២ ដោយយល់ព្រមឲ្យបង្កើតសហជីព អនុសារណៈយោគយល់គ្នា៕