Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថយន្តដឹក ទឹកកក របស់ក្រុមហ៊ុន TLS បុករបាំង ចែកទ្រូងផ្លូវ អស់៥ផ្ទាំង និងម៉ូតូមួយគ្រឿង របួសមនុស្សធ្ងន់ ២នាក់

$
0
0

ភ្នំពេញ៖ របាំងពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំង ត្រូវដាច់រាយប៉ាយ និងម៉ូតូមួយគ្រឿង រងការខូចខាតស្ទើរ ទាំងស្រុងនិង អ្នកបើកម៉ូតូ២នាក់ រងរបួសធ្ងន់ ដោយសារតែរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនTLS បើកគេចនិង រថយន្តលុច្សស៊ីស មួយគ្រឿង ។ ហេតុការនេះកើតឡើងកាលពី វេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅខាងមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកទឹកកក ពាក់ស្លាកលេខភ្នំពេញ 3B-9252 បើកបរដោយឈ្មោះ សុខ សាម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានស្រុក កំណើតនៅភូមិពាមជីនិក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងព្រូរថយន្តឈ្មោះ ប៉ុះ សារៈ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្រុមហ៊ុន មានស្រុកកំណើត នៅស្រុកកោះអណ្តែត ខេត្តតាកែវ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BQ-4685 អ្នកបើកបរនិងអ្នករួមដំណើរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ រងរបួសធ្ងន់ទាំងពីរនាក់ ។

នគរបាលបានបន្តថា មុនពេលកើតហេតុរថយន្តបង្កបើកចេញ ពីតំបន់សេដ្ឋកិច្ចពិសេសដឹកទឹកកកយក ទៅដាក់ ឲ្យក្រុមហ៊ុន នៅរាជធានីភ្នំពេញ ពេលដាក់ទឹកកក រួចអ្នកបើកបរបានបើករថយន្ត នេះរួមព្រូយក រថយន្ត ទៅទុកក្រុមហ៊ុន លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស RX-300 ពណ៌ខ្មៅមួយគ្រឿង បើកឆាបទើបអ្នកបើកបររថយន្តបង្កប្រឹងបួង ចង្កូតគេចខ្លាច ប៉ះរថយន្តលុច្សស៊ីស ក៏ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវ អស់ចំនួន៥ផ្ទាំង ហើយបានបន្ត ទៅបុកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរខ្ទាតចេញ៤ទៅ៥ម៉ែត្រ និងម៉ូតូអូសទៅខ្ទប់ ជាមួយនឹងឃឿនថ្នល់បណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តក៏ដាចប៉ុង ខាងមុខខ្ទាតកង់ចេញ។

ភ្លាមៗនោះនគរបាលចរាចរខណ្ឌ បានចុះទៅធ្វើអន្តរាគមន៍ រួចឃាត់ខ្លួនអ្នកបើកបានផងដែរ និងបានហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលជាបន្ទាន់ រួចក៏ប្រគល់វត្ថុ តាងនិងអ្នកបើកបរ រថយន្តទៅឲ្យ នគរបាលចរាចរជើងគោករាជធានី ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles