Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្ត សិស្ស ប្រលងជាប់និទ្ទេស ល្អប្រសើរ នូវអាហារូបករណ៍ បន្ថែម ប្រាក់ឧបត្ថម្ភ រួមជាមួយនឹងសំភារៈ សិក្សាជាច្រើនទៀត

$
0
0

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលម៉ោង៤ ថ្ងៃទី៥ ខែកញ្ញានេះ បានអនុញ្ញាតិឲ្យ ក្រុមសិស្សឆ្នើម ទាំង ១១ នាក់ ដែលបានប្រលងជាប់បាក់ឌុប ទទួលបាននិទ្ទេស A  បានចូលជួប ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំដែងនូវ ការកោតសរសើរ ដល់បេក្ខជន ដែលបាន ប្រលងជាប់និទ្ទេសល្អប្រសើរ ហើយសម្តេចចាត់ទុកថា ជាលទ្ធផលដ៏ត្រចះត្រចង់ បង្ហាញពី សមត្ថភាព ពិតរបស់សិស្សទាំង១១រូបនេះផ្ទាល់ ដោយបានផ្តល់កិត្តិយសដល់ខ្លួនឯងផង និងគ្រួសារ និង សង្គមជាតិទាំងមូល។ សម្តេចបានកើតសរសើរថា អ្នកទាំង ១១នាក់ ដែលជាប់និទ្ទេសល្អប្រសើរ ប្រៀប បានទៅនឹងតារា ដែលរះនៅក្នុងចំណោមបេក្ខជន ជិត៩ម៉ឺននាក់។

សម្តេចតេជោ បានផ្តាផ្ញើរឲ្យក្មួយៗ ទាំង១១នាក់ បន្តការប្រឹងប្រែង ក្នុងការសិក្សារបស់ខ្លួនបន្តទៀត ព្រោះថា ការបញ្ចប់ការមធ្យមសិក្សាទុតិយភូមិនេះ ជាជំហានមួយ ប៉ុន្តែជំហានបន្ទាប់សិស្សទាំងអស់ត្រូវខិតខំ ប្រែងរៀនសូត្រ ដើម្បីធានាថា ពួកគាត់ជាសិស្សពូកែទាំងនៅមធ្យមសិក្សា និងនៅឧត្តមសិក្សា ពិសេសការ រៀបចំនូវអត្តចរិតឲ្យល្អ ជាពលរដ្ឋល្អក្នុងសង្គម ដើម្បីធ្វើ យ៉ាងណាក្លាយជា សិស្ស និងពលរដ្ឋល្អមួយក្នុងសង្គម។ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗទាំង១១ រូបនោះផង និងគ្រួសារផងនោះ សម្តេចតេជោ យល់ព្រមតាម សំណើររបស់សាកលវិទ្យាល័យនានា ដែលផ្តល់អាហារូបករណ៍ ដល់សិស្សទាំងនោះ ១០០ភាគរយ ផងដែរ ។ ក្នុងនោះ សិស្ស៥នាក់ស្នើទៅរៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣នាក់ ស្នើសុំទៅ រៀនៅវិទ្យាស្ថានបច្ចេកវិទ្យា និង១នាក់ទៀតចង់បន្តការ សិក្សាវិទ្យាសាស្ត្រ សេដ្ឋកិច្ច មួយរូបទៀត ចង់បន្តការ សិក្សាផ្នែក ស្ថាបត្យកម្ម រឺ វិស្វករជាដើម ។ ជាការលើកទឹកចិត្ត សម្តេចតេជោ បានឲ្យក្រសួងអប់រំ រៀបចំអន្តេវាសិកដ្ឋាន សំរាប់ការស្នាក់នៅ ដើម្បីបន្តការសិក្សា ចំនួន៩រូប ដែលមកពីតាមបណ្តាខេត្ត ។

ក្រៅពីអាហារូបករណ៍ដែល ត្រូវបានផ្តល់ដោយក្រសួងនោះ សម្តេចតេជោ ក៍បានសម្រេចផ្តល់អាហារូបករណ៍ ដល់សិស្សទាំង១១ រូបនោះដែរ ហើយចំពោះអ្នករៀនវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិស្វកម្ម សម្តេចជូន ៥ឆ្នាំ ក្នុងមួយឆ្នាំទទួល បាន ១៥០០ ដុល្លារអាមេរិក និង សិស្សរៀន នៅវិទ្យាសាស្ត្រសុខាភិបាល ចំនួន ៨ឆ្នាំ ក្នុងទឹកប្រាក់ដូចគ្នា ដោយបង្កើតគណនីផ្ទាល់ និងបញ្ចូលទឹកប្រាក់នោះ ចូលគណនី ជារៀងរាល់ មួយឆ្នាំម្តងៗ។

ដោយឡែកជារៀងរាល់ខែ សិស្សទាំង១១នាក់ នឹងទទួលបានប្រាក់ ឧបត្ថម្ភ ចំនួន ១០០ដុល្លារ ក្នុងមួយខែ ពោល ១២ខែ ទទួលបាន ១២០០ ដុល្លារ និងបូកថែម៣០០ ដុល្លារទៀត សរុប១៥០០ ដុល្លារបន្ថែមទៀត។ សម្តេចបានផ្តល់ការលើកទឹកចិត្តនូវ ម៉ូតូចំនួន ម្នាក់១គ្រឿង សំរាប់ការធ្វើដំណើរ ទៅសិក្សារួមជាមួយ នឹងកុំព្យូទ័រ Labtop ម្នាក់មួយគ្រឿងទៀត តំលៃ ១២៥០ដុល្លារ និងផ្តល់ជូននូវ IPad ម្នាក់មួយគ្រឿងថែមទៀតផងដែរ។ សំរាប់ប្រាក់អាហារូបកណ៍នោះ ប្អូននឹងទទួលបានចាប់ពីខែកញ្ញានេះតទៅ ហើយសម្រាប់អន្តេវាសិកដ្ឋាននោះ ក្រសួងអប់រំ នឹងសម្របសម្រួលការងារនេះ។

ដើម្បីជាចំណងដៃក្នុងជំនួបនោះដែរ សម្តេចតេជោ បានឧបត្ថម្ភជូនសិស្សទាំង១១រូប នូវទឹកប្រាក់ចំនួន ៣០០០ដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់ ១០០០ ដុល្លារអាមេរិក ជាថវិកាផ្ទាល់របស់សម្តេច និងសប្បុរសជន។

សម្តេចតេជោ បានផ្តាំផ្ញើរ ឲ្យក្មួយៗបន្តការប្រឹងប្រែងសិក្សាបន្តទៀត នៅកំរិតឧត្តមសិក្សា ឲ្យបានពូកែ ពោល ពូកែនូវមុខជំនាញ និងពូកែក្នុងការធ្វើការ អភិវឌ្ឍខ្លួនឯង ដើម្បីក្លាយជាពលរដ្ឋល្អ និង សិស្សល្អ។

គួរបញ្ជាក់ថា សិស្សឆ្នើមទាំង១១រូប ដែលទទួលបាននិទ្ទេស A មកពីបណ្ដាខេត្ត-រាជធានី ទាំង៧ ក៏បានទទួល អាហារូបករណ៍តាម បណ្ដាសាលាផ្សេងៗ បញ្ជីឈ្មោះសិស្សឆ្នើមប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ទទួលបាននិទ្ទេស A ទាំង១១រូបនេះមានដូចជា ៖ ឈ្មោះចាន់ ពិចិត្រ មកពីខេត្តកំពង់ឆ្នាំង ឈ្មោះ វណ្ណ លីដា មកពីខេត្តសៀមរាប ឈ្មោះ ផាង វេងអាន មកពីក្រុងភ្នំពេញ ឈ្មោះ អិត ស្រីពៅ មកពីខេត្តកំពង់ចាម ឈ្មោះសម្បត្តិ វិបុលរ័ត្ន មកពីរាជធានីភ្នំពេញ ឈ្មោះឈីវ ស៊ីលាង មកពីខេត្តកណ្តាល  ឈ្មោះយានសោភា មកពីខេត្តព្រៃវែង ឈ្មោះចាន់ កិត្យាភារ៉ា មកពីខេត្តកំពង់ស្ពឺ ឈ្មោះរ៉ែន សុខពេជ្រ មកពីខេត្តកណ្ដាល ឈ្មោះអិន សុខផល្គុន មកពីខេត្តសៀមរាប ឈ្មោះ នាង បូរា មកពីរាជធានីភ្នំពេញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>