Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងនគរបាល ប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនចោរ គាស់តូប នៅផ្សារសុវណ្ណា ២នាក់

$
0
0

ភ្នំពេញៈ មុខសញ្ញាគាស់តូបផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចំនួន២នាក់ ត្រូវនបាន កម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា ក្រោយពីមានសកម្មភាព ចោរលួចគាស់តូបលក់ដូរ នៅក្នុងផ្សារ សុវណ្ណា រួចមកអាជីវកផ្សារ បានដាក់ពាក្យបណ្តឹង មកកាន់នគរបាល ដើម្បីធ្វើការស្រាវជ្រាវ ឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាព។

មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះរួចមក កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ខ្លួន ជនសង្ស័យ ទំាងពីរនាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

មន្ត្រីនគរបាលដដែលនេះ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ស្វាយ ភារម្យ អាយុ២៦ឆ្នាំ និងជនសង្ស័យទី២ ឈ្មោះ ធុច ទូច អាយុ១៥ឆ្នាំ។

បើតាមការលួចបង្ហើបរបស់សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យ ស្វាយ ភារម្យ ទើបនឹងត្រូវ បានដោះលែង ចេញពីពន្ធនាគារ ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>