Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក យ៉ែម ប៉ុញ្ញឫទ្ធិ ៖ គម្រោងជួប សិស្សនិទ្ទេស A មិនមែន ដើម្បីប្រជា ប្រិយភាពបក្ស

$
0
0

ភ្នំពេញ៖ លោក យ៉ែម ប៉ុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានឱ្យដឹងនៅល្ងាច ថ្ងៃសុក្រ ទី៥ ខែកញ្ញា នេះថា គម្រោងជួបសិស្សនិទ្ទេសA ទាំង១១នាក់ របស់លោកមិនមាន ដើម្បីស្វែងរក ប្រជាប្រិយភាព ឱ្យគណ បក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែក្នុងនាមជា ប្រធានគណៈកម្មការ អប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “ជំនួបនេះ មិនមែនក្នុងនាម គណបក្សសង្រ្គោះជាតិ នោះទេ ប៉ុន្តែ ជាការជួបក្នុង នាមគណៈកម្មការទី៧ (នៃរដ្ឋសភា) ដូច្នេះយើងនឹងជជែកគ្នា ដើម្បី ជួបទទួល សិស្សទាំង១១រូប នេះ មែនមានក្នុងនាម គណបក្សនោះទេ” ។

លោកបានបន្ថែមទៀតថា “រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ មិនមានគម្រោង ឬក៏ការជួបដោយ ឡែក ដើម្បីទាញ យកផលប្រយោជន៍ កេងចំណេញនយោបាយទេ” ។

សូមជំរាបថា នៅរសៀលថ្ងៃសុក្រនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបជាមួយនឹង សិស្សនិទ្ទេស A ទាំង១១នាក់នេះផងដែរ ក្នុងនោះសម្តេចក៏បានឧបត្ថម្ភថវិកា សម្ភារៈ និងអាហារូបករណ៍ មួយចំនួនដល់ពួកគេនូវ ម្នាក់ៗទទួលបានថវិកា ៣ពាន់ដុល្លារ សហរដ្ឋអាមេរិក ម៉ូតូមួយគ្រឿង កុំព្យូទ័រ តម្លៃ ១.២៥០ដុល្លារមួយគ្រឿង ជួយថ្លៃសិក្សាប្រចាំឆ្នាំ និង អាហារូបករណ៍ផងដែរ។

សិស្សដែលទទួលបាន និទ្ទេស ក្នុងការប្រឡងបាក់ឌុបលើកទី១ ក្នុងឆ្នាំនេះ រួមមាន ១. យុវជន ចាន់ ពិចិត្រ រៀន នៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង មាន មធ្យម ភាគ ១០០.០០, ២. យុវជន វណ្ណ លីដា រៀននៅ វិទ្យាល័យ «១០ មករា ១៩៧៩» ខេត្តសៀមរាប មាន មធ្យមភាគ ៩៩.៩៩៩, ៣. យុវជន ផាង វ៉េងអាន រៀននៅ វិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ មានធម្យមភាគ ៩៩.៩៩៨, ៤. យុវតី អិត ស្រីពៅ រៀននៅវិទ្យាល័យ សម្តេច ជូនណាត ខេត្តកំពង់ចាម មានមធ្យមភាគ ៩៩.៩៩ ៧, ៥. យុវតី យាន សោភា រៀននៅវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង មានមធ្យមភាគ ៩៩.៩៩៦, ៦. យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៩៦, ៧. យុវជន ឈីវ ស៊ី សាង រៀននៅវិទ្យាល័យសេរីភាព ខេត្តកណ្តាល មានធម្យម ភាគ ៩៩.៩៩៦, ៨. យុវតី ចាន់ កិត្យាភារ៉ា រៀននៅ វិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ មានមធ្យមភាគ ៩៩.៩៩៦, ៩. យុវតី អ៊ុត សុខផល្គុន រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប មានមធ្យមភាគ ៩៩.៩៩១, ១០. យុវជន រ៉េន សុខពេជ្រ រៀននៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ខេត្តកណ្តាល មានមធ្យមភាគ ៩៩.៩៩១ និងទី១១. យុវជន នាង បូរា រៀននៅវិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៨៩៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>