Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បាន គីមូន សម្តែងការខកចិត្ត លើការសម្រេច សាងសង់លំនៅដ្ឋាន របស់អ៊ីស្រាអែល

$
0
0

យូអិន, (ស៊ិនហួ)៖ លោកអគ្គលេខាធិការ នៃអង្គសហប្រជាជាតិ បាន គីមូន នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២ បានសម្តែងនូវ ការខកចិត្ត និងព្រួយបារម្ភ របស់លោកជាពន់ពេក ចំពោះសេចក្តី សម្រេចរបស់អ៊ីស្រាអែល ក្នុង ការចាប់ផ្តើម កសាងលំនៅដ្ឋាន នៅតំបន់តានតឹង ឡើងវិញ ដោយលោកអះអាងថា ទង្វើនេះអាចនឹង ធ្វើឲ្យ អន្តរាយទៅដល់ កិច្ចខិតខំប្រឹងប្រែង ទាំងឡាយដើម្បី ស្វែងរកដំណោះស្រាយ រវាងរដ្ឋពីរ នោះ។

អ្នកនាំពាក្យលោក បាន គីមូន បានលើកឡើងពីសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយថា “នេះ ជាការព្រួយបារម្ភ មួយយ៉ាងធំធេង ព្រមទាំងជាការខកចិត្ត ផងដែរ បន្ទាប់ពី អគ្គលេខាធិការ យូអិនបានសិក្សា អំពីការប្រកាស សាងសង់លំនៅដ្ឋាន ចំនួន ៣.០០០ខ្នងបន្ថែមទៀត នៅភាគ ខាងកើតទីក្រុង ហ្សេរុយសាឡឹម ព្រមទាំងផ្នែក ដទៃទៀតនៃតំបន់ វេសត៍ ប៊េង នោះ។”

សេចក្តីថ្លែងការណ៍ខាងលើនេះ ក៏បានលើកឡើងទៀតដែរថា “វានឹងរួមបញ្ចូលនូវ ផែនការ ដែលស្ថិតនៅក្នុង កញ្ចប់ឈ្មោះថា E-1 ហើយវានឹងក្លាយជា ហានិសភ័យ យ៉ាងប្រាកដ ដែល នឹងកាត់ផ្តាច់ តំបន់ហ្សេរុយសាឡឹម ពីផ្នែកជាច្រើន នៃតំបន់វេសត៍ ប៊េង ជាមិនខាន។”

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចកសាងលំនៅដ្ឋានថ្មី របស់ពួក ជ្វីស ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ប៉ាឡេស្ទីន បានសម្រេចតួនាទី របស់ខ្លួនបន្ថែម មួយកម្រិតទៀត ជា ប្រទេសដែលមិនទាន់ ជាសមាជិក ពេញ សិទ្ធិរបស់អង្គការ សហប្រជាជាតិនោះ។ ចំពោះ គម្រោង E-1 នោះដែរ គឺ គេនឹងត្រូវ កសាងលំនៅដ្ឋាន នៅតំបន់ដែល មានវិវាទនៅ វេសត៍ ប៊េង ដែលឆ្លងកាត់ទៅចន្លោះ ចុងបូព៌ានៃ ភាគខាងកើត ហ្សេរុយសាឡឹម និង ម៉ាអាឡេហ៍ អេឌូមីម៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>