ហូជីមីញ៖ ប្រទេសវៀតណាម និង មីយ៉ាន់ម៉ា បានបង្ហាញ ការរឹតចំណងមិត្ដភាពគ្នាកាន់តែស្អិតល្មួត ដោយសន្យា ជំរុញការធ្វើពាណិជ្ជ និងវិនិយោគនឹងគ្នាឲ្យកាន់តែធំឡើងថែមទៀត។
ការសន្យាពង្រីកចំណងសាមគ្គី ពង្រីងទំហំពាណិជ្ជកម្ម និងវិនិយោគនេះ បានធ្វើឡើងក្នុងឱកាដ ដែលលោក ធួរ៉ា យូស្វេម៉ាន់ អ្នកនាំពាក្យរដ្ឋសភាមីយ៉ាន់ម៉ា ធ្វើដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម។
តាមសារព័ត៌មានវៀតណាមចេញផ្សាយនៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា វៀតណាម និងមី យ៉ាន់ម៉ា បានសន្យាជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគ ឲ្យកាន់តែធំឡើង។ លោក ទ្បេ ថាញ់ហៃ អគ្គលេខាធិការ គណៈកម្មាធិការបក្ស ក្នុងជំនួបស្វាគមន៍ដំណើរទស្សនកិច្ច របស់អ្នកនាំពាក្យរដ្ឋសភាមីយ៉ាន់ម៉ា នាទីក្រុងហូជីមិញ បានស្នើសុំមេដឹកនាំរដ្ឋសភា នៃប្រទេសមីយ៉ន់ម៉ា គាំទ្រនូវកិច្ចសហប្រតិបត្ដិការ នៃសហគ្រាសរបស់ប្រទេសទាំងពី រ។
លោក ធួរ៉ា យូស្វេម៉ាន់ ក៏បានសន្យាថា លោកនឹងខិតខំពង្រឹងនូវទំនាក់ទំនង នៃភាគីទាំងពីរឲ្យកាន់តែស្អិតរមួត បន្ថែមទៀត លើគ្រប់វិស័យ ជាពិសេសការកសាង និងអភិវឌ្ឍទីក្រុង និង ឧស្សាហ៍កម្ម។ លោក យូស្វេម៉ាន់ បាន សង្ឃឹមថា នឹងទទួលបាននូវការសិក្សា និង បទពិសោធន៍ នៃការវិនិយោគ និងការអភិវឌ្ឍ នៃគម្រោងហេដ្ឋារចនា សម្ព័ន្ធជាច្រើនផ្សេងៗទៀត៕