Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បញ្ជូនចោរ លួចម៉ូតូ២រូប ទៅតុលាការ

$
0
0

ភ្នំពេញ ៖ ក្រោយបញ្ចប់ ការសួរនាំ និងបំពេញ សំណុំបែបបទ រួចមកនោះ នៅរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤នេះ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនខ្លួន ចោរលួច ម៉ូតូ២នាក់ ទៅតុលាការ ចាត់ការ បន្តតាមផ្លូវច្បាប់ ដែលជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចម៉ូតូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងជនសង្ស័យ ម្នាក់ទៀត ធ្វើសកម្មភាព គាស់ផ្ទះយកម៉ូតូ នៅសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ស្រី វណ្ណៈ អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលា ម៉ោង២៖៤០នាទី រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ដោយជាប់ ពាក់ព័ន្ធ នឹងការធ្វើសកម្មភាព លួចម៉ូតូ ម៉ាក Icon មួយគ្រឿង ស្ថិតនៅផ្ទះជួលផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែកញ្ញា ។

ដោយឡែក ជនសង្ស័យម្នាក់ទៀត ឈ្មោះ សោម សុភក្រ ហៅរ៉ា អាយុ២៤ឆ្នាំ រស់នៅផ្ទះជួល ម្តុំវត្តឈូកវ៉ា សង្កាត់ក្រាំង ធ្នង់ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៩៖១០នាទី យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយ ជាប់ពាក់ព័ន្ធ នឹងសកម្មភាព គាស់ផ្ទះ លួចយកម៉ូតូម៉ាក Scoopy ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាក លេខ ភ្នំពេញ 1CB-0302 នៅខាងក្រោយ រោងកុន គិរីរម្យ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ។

សម្រាប់ករណី លួចយកម៉ូតូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនោះ មន្រ្តីនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បាននិយាយថា ក្រោយពីមានសកម្មភាព លួចយកម៉ូតូរួចមក កម្លាំងនគរបាល របស់ការិយាល័យ ក្រោមការបញ្ជាពី លោកស្នងការ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ហើយចុះល្បាត នៅក្នុងភូមិសាស្រ្ត លុះពេលចុះល្បាតដល់ ម្តុំអង់តែនទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ប្រទះឃើញ មុខសញ្ញាពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-9190 ហៅឱ្យឈប់ស្រាប់តែ ជនសង្ស័យជាអ្នកបើក បានផ្តួលម៉ូតូ រត់គេចខ្លួនបាត់ នៅសល់ អ្នកជិះពីក្រោយ ត្រូវចាប់ខ្លួន ហើយនាំមកសួរនាំ ទើបដឹងថា ជាមុខសញ្ញា លួចម៉ូតូរបស់ ជនរងគ្រោះ ម៉ាក iCon នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយស្លាក លេខម៉ូតូ iCon ត្រូវបានជនសង្ស័យ ដោះយកទៅពាក់ នៅម៉ូតូវីវ៉ា ដែលពួកគេកំពុងជិះនោះ ។

ដោយឡែក ករណីលួចគាស់ម៉ូតូ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនវិញ ក្រោយពីទទួលបាន ព័ត៌មាន ខាងលើនេះ រួចមក កម្លាំងនគរបាល បានធ្វើការ ស្រាវជ្រាវបន្ត រហូតដល់ឃាត់ខ្លួន ជនសង្ស័យរូបនេះ នៅចំណុចផ្សារដេប៉ូ ខណ្ឌទួលគោក ។

បើតាមមន្រ្តី នគរបាល ជនសង្ស័យ សោម សុភ័ក្រ ធ្លាប់ជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំមកហើយ កាលពីឆ្នាំ២០១៣ ។ បច្ចុប្បន្ន កម្លាំងនគរបាល បាននិងកំពុង បន្តស្រាវជ្រាវ តាមចាប់ខ្លួន បក្ខពួកជនសង្ស័យ ដែលនៅសេសសល់ កំពុងរត់គេចខ្លួន ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព មួយនេះ ផងដែរ៕

ជនសង្ស័យលួចម៉ូតូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ជនសង្ស័យលួចម៉ូតូ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images