កំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលា ខេត្តកំពង់ធំ លោក អ៊ុត សំអន អភិបាល នៃគណះ អភិបាល ខេត្តកំពង់ធំ បានដឹកនាំប្រជុំ គណះបញ្ជការ ដឹកនាំបញ្ជា ត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោក ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានមានការ អញ្ជើញចូលរួម ផងដែរពីលោកនាយករង រដ្ឋបាល សាលាខេត្ត លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការ នគរបាលខេត្ត លោក កែវ ហួរ ស្នងការរង នគរបាលខេត្ត អស់លោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ លោកព្រះរាជអាជ្ញារង អស់លោក ជាអភិបាល អភិបាលរងស្រុក និងមន្ត្រីជំនាញ ការិយាល័យ ចរចរណ៍ផ្លូវគោកខេត្ត ជាច្រើននាក់ផងដែរ ។
លោកវរៈសេនីយ៍ឯក កែវ ហួរ ស្នងការរង និងជាប្រធាការិយាល័យ កណ្តាលសណ្តាប់ធ្នាប់បានធ្វើ របាយការណ៍ រយះពេល៩ ខែឆ្នាំ២០១៤នេះ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកបានកើតឡើងចំនួន ៩៤លើកបើ ប្រៀបធៀប ០៩ខែ ឆ្នាំ២០១៣ មានការកើនឡើង ចំនួន០១ លើកក្នុងនោះ នៅស្រុកបារាយណ៍ចំនួន ២៣លើក ស្រុកសន្ទុកចំនួន ១៨លើក ក្រុងស្ទឹងសែន១៤ លើកស្រុកកំពង់ស្វាយ ១៤ លើក ស្រុកស្ទោង ០៩ លើក ស្រុកប្រាសាទបល្ល័ង្ក០៨ លើក ស្រុកប្រាសាទសំបូរ ០២លើក និងស្រុកសណ្តាន់០៦ លើក ។
គ្រោះថ្នាក់ទាំងនេះ មានចំនួន៧៣នាក់ស្រី០៦នាក់ រងរបួសធ្ងន់៧១នាក់ ស្រី ១៧នាក់ ក្នុងនោះ មានជនបរទេស០២នាក់ រងរបួសស្រាល៥៥ នាក់ ស្រី ២៥ នាក់ ក្នុងនោះ មានជនបរទេស១១ នាក់ ព្រមទាំងមានការខូចខាត ម៉ូតូចំនួន ៦៦គ្រឿង រថយន្តតូចចំនួន ២៩ គ្រឿង រថយន្តធំចំនួន ៣៩ គ្រឿង និងយានយន្ត ផ្សេងៗចំនួន១៩ គ្រឿង។ មូលហេតុ ដែលនាំឲ្យមាន គ្រោះថ្នាក់ខាងលើបណ្តាល មកពីកត្តា មនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ ។
មានប្រសាសន៍បិទកិច្ចប្រជុំ ក្នុងឱកាសនោះ លោក អ៊ុត សំអន បានលើកឡើងថា ដើម្បីអនុវត្តផែនការសកម្មភាព លេខ០៤៦ផក.គបចគ និងសេចក្កីណែនំា លេខ០០៤ សណនរបស់ គណះបញ្ជា ត្រួតពិនិត្យ ការអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោក ថ្នាក់ជាតិ សម្រេចបានលទ្ធផលល្អ លេខាធិការដ្ឋាន ដាក់ចេញនូវ គោលការណ៍ និងវិធានការជាក់ស្តែង ដូចជា បន្តត្រួតពិនិត្យ នូវគោលដៅ ដើម្បី ដោយផ្តោតទៅលើប័ណ្ណ បើកបរឯកសារពាក់ព័ន្ធ និងលក្ខណះបច្ចេកទេស យានយន្ត និងការដឹងការដឹកជញ្ចូន បន្តត្រួតពិនិត្យ និងផាកពិន័យ បើកបរលើស ល្បឿនកំណត់ ចំពោះរថយន្តដឹកអ្នកដំណើរ នឹងរថយន្តដឹកទំនិញធន់ធ្ងន់ បន្តត្រួតពិនិត្យនឹង ផាកពិន័យករណីបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង និងមិនពាក់មួកសុវត្តិភាព ពេលយប់អោយបានម៉ឺងម៉ាត់ បន្តជំរុញការផ្សព្វផ្សាយ អប់រំច្បាប់ នឹងបទដ្ឋានសុវត្តិភាព ចរាចរណ៍ តាមគ្រប់រូបភាពដើម្បីបន្តការយល់ដឹងដល់មន្រ្តីរាជការ កងកំលំាងប្រដាប់អាវុធ កម្មករ សិស្សនិសិត្ស អ្នកបើកបររថយន្ត អាជីពពិសេស ក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកទំនិញ និងប្រជាពលរដ្ឋ ក្នុងសហគមន៍ តាមរយះគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព៕