ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានអញ្ជើញធ្វើបទបង្ហាញ និង ចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ចែកជូនកម្មសិក្សាការី មន្ត្រីជាន់ខ្ពស់មន្ត្រី មធ្យម និង សិស្សមន្ត្រីជាន់ខ្ពស់ប្រមាណជា ២៤០នាក់ នៅសាលាភូមិន្ទរដ្ឋបាល។
ការចែករំលែកនូវចំណេះដឹងរបស់រដ្ឋមន្រ្តី កំពុងលេចធ្លោរក្នុងការធ្វើកំណែទម្រង់លើវិស័យពាណិជ្ជកម្ម និងជាមន្រ្តី នៃរាជរដ្ឋាភិបាលកំពុងទទួលបានការកោតសរសើរច្រើនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹង និង សមត្ថភាព របស់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម និង សិស្សមន្ត្រីជាន់ខ្ពស់ ដែលនឹងត្រូវបញ្ចប់ការសិក្សា ហើយក្លាយ ជាមន្ត្រីរាជការស៊ីវិល នៃស្ថាប័ននានា របស់រាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។
រដ្ឋមន្ត្រី ដែលធ្លាប់មានប្រវត្តិជោគជ័យលើវិថីជំនួញរូបនេះ បានពន្យល់ពីការធ្វើកំណែទម្រង់របស់ក្រសួងពាណិជ្ជ កម្ម, ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ និងគន្លឹះ នៃការផ្តល់ការលើកទឹកចិត្ត និងជំរុញការវិនិយោគនៅ កម្ពុជាផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់មតិយោបល់ណែនាំ ជំរុញដល់និស្សិត ដែលបានចូលរួមទាំងអស់ឲ្យ ខិតខំរៀនភាសាអង់គ្លេស និងយកចិត្តទុកដាក់ ក្នុងការរៀបចំខ្លួនឲ្យរួចជាស្រេច ដើម្បីប្រកួតប្រជែងនៅក្នុងសហគម ន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ខាងមុខ៕
សូមចុច Link ខាងក្រោម ដើម្បីទទួលបានឯកសារ នៃបទបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី៖