Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រមុខ ACU ប្រតិកម្ម របាយការណ៍ថា សុចរិតភាពរបស់កម្ពុជា ខ្សោយបំផុត

$
0
0

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃអង្គារ ទី ០៩ ខែកញ្ញា ឆ្នាំ២០១៤ បានច្រានចោលរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា (TIC) ដែលថា សុចរិតភាព  ឬភាពស្មោះត្រង់នៅកម្ពុជា ខ្សោយបំផុត។

ការថ្លែងច្រានចោលនូវរបាយការណ៍របស់ TIC បានធ្វើឡើង បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី បញ្ចប់ជំនួបជាមួយវិស័យ ឯកជននៅអង្គភាពប្រឆាំងអំពើពុករលួយ។ លោក ឱម យ៉ិនទៀង បានចាត់ទុករបាយការណ៍របស់ TIC ថា មាន លក្ខណៈត្រួត និងគ្រប់គ្រងលើស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ដែលមិនអាចទទួលយកបានឡើយ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកព័ត៌មានថា «តើឯកឧត្តមយល់យ៉ាងណា ចំពោះរបាយការណ៍របស់អង្គការតម្លា ភាពកម្ពុជា ថា ACU មានទំនាក់ទំនងនឹងនយោបាយ?»។ លោកទេសរដ្ឋមន្រ្តី បានបដិសេធមិនធ្វើការឆ្លើយតប  និងបានថ្លែងថា អង្គការតម្លាភាពចាំតែត្រួតលើអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំមិនដែលទទួលស្គាល់យន្តការរបៀបធ្វើរបាយការណ៍អ្វី ដែល អូននិយាយទេ ខ្ញុំមិនឆ្លើយតប ព្រោះខ្ញុំមិនបានដឹងនូវអ្វី ដែលគេបាននិយាយទេ។ ចុះ OMU ជាមួយ ACU និង TIC កម្ពុជា យើងសុំតែស្មើគ្នាទេ តែជានិច្ចកាល គាត់ចាំតែត្រួតត្រាលើក្បាល ដែលយើងមិនអាចទទួលយកបាន» ។

លោក បន្ថែមថា «កន្លងមកមានការសហការគ្នា ធ្វើស្ពតទាក់ទងនឹងការប្រឆាំងអំពើពុករលួយនេះដែរ គឺដាក់តាម ទូរទស្សន៍រយៈពេល ១០នាទីម្នាក់ ហើយក៏បានឲ្យ ACU មើល តែមិនខ្វល់នឹងមើលទេ ចង់គាត់និយាយអីនិយាយ ទៅ»។

របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលានៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា  នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ បានចាត់ទុកវិស័យសាធារណ និងប្រព័ន្ធតុលាការបច្ចុប្បន្ននៅមានភាពទន់ខ្សោយនៅឡើយ និង តម្រូវឲ្យមានការកែលម្អច្រើនចំណុចទៀត។

ក្នុងរបាយការណ៍បានបញ្ជាក់ថា អង្គការតម្លាភាពប្រើពេលស្រាវជ្រាវរយៈពេល ២ឆ្នាំ ទៅលើស្ថាប័នគ្រឹះចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល និងវិស័យអាជីវកម្ម ដែលត្រូវ បានចាត់ទុកជាស្ថាប័ន ដែលមានសារៈសំខាន់បំផុត ដើម្បីធានាឲ្យមានប្រព័ន្ធសុចរិតភាពរឹងមាំមួយ។ ក្នុងនោះស្ថា ប័នតុលាការ របស់កម្ពុជា ត្រូវបានចាត់ថ្នាក់ថា មានរូបភាពមិនល្អ។

តែទោះជាយ៉ាងណា ក្នុងរបាយការណ៍ អង្គការតម្លាភាពកម្ពុជា ក៏បានបង្ហាញឲ្យឃើញនូវរូបភាពវិជ្ជមានខ្លះរបស់ ប្រទេសកម្ពុជាផងដែរ ដូចជា បរិយាកាសបើកចំហដ៏គួរឲ្យលើកទឹកចិត្តបំផុតមិនធ្លាប់មានពីមុន សម្រាប់កិច្ចខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ទាប់ពីមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ និងការបង្កើតឲ្យមាន  គណៈកម្មការស៊ើបអង្គេតបោសសម្អាត និងប្រឆាំងអំពើពុករលួយក្នុងរដ្ឋសភា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>