Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចែកវិញ្ញាបនបត្រ ដល់សិស្ស ភាសារអង់គ្លេស នៅសកលវិទ្យាល័យ UME បាត់ដំបង

$
0
0

បាត់ដំបងៈ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បាត់ដំបង មានរៀបចំពិធីចែកវិញ្ញាបនបត្រ ដល់សិស្សភាសារអង់គ្លេសទូទៅជំនាន់ទី៨ និងទី៩ មាន ចំនួន ១៥១នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក បណ្ឌិត ទុន ភក្តី សកលវិទ្យាធិការ នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME លោក សឿន ស៊ីម  នាយកកម្មវិធីភាសារអង់គ្លេស ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សចូលរួមប្រមាណជាង១០០នាក់ ។

បន្ទាប់ពីមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប របស់លោកបណ្ឌិត ទុន ភក្តី សកលវិទ្យាធិការ នៃ សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME រួចមក ។ លោក សឿន ស៊ីម  នាយកកម្មវិធី ភាសាអង់ គ្លេសបានឡើងធ្វើរបាយការណ៍បូកសរុប នៃការបណ្តុះបណ្តាលភាសាបរទេស ដែលត្រូវបានធ្វើពិធី ចែកវិញ្ញាបនបត្រនាពេលនេះ គឺមានសិស្សកម្រិតដំបូង កម្រិតមធ្យម និងកម្រិតខ្ពស់ ជំនាន់ទី ៨និងទី៩ ដែលមានសិស្សសរុបចំនួន ១៥១នាក់ ក្នុងនោះមានស្រី ៨០នាក់ ដោយបានចូលរៀន ចាប់ពីថ្ងៃទី១ ខែ មករា ដល់ខែកក្កដា ឆ្នាំ២០១៤ (មានរយៈពេល៦ខែ) កន្លងមក ។

ប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្នុងនាមរដ្ឋបាលខេត្ត និងប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង បានធ្វើការអបអរសាទរជ័យលាភី ដែលប្អូនៗ សិស្ស និស្សិត បានខិតខំរៀនសូត្រភាសាអង់គ្លេស រហូតដល់បានទទួលជោគជ័យ និងត្រូវបានមក ទទួលវិញ្ញាបនបត្រនាពេលនេះ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំសកលវិទ្យាល័យ សាស្រ្តា ចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំរួមចំណែកអប់រំបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យឯកជន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើងផងដែរ ។ ជាពិសេសបានរួមចំណែក បម្រើដល់កិច្ចការសង្គមលើវិស័យអប់រំយុវជនជំនាន់ក្រោយ ឲ្យមានបទ ពិសោធន៍ទាំងចំណេះដឹង និងចំណេះធ្វើ ព្រោះភាសាអង់គ្លេសមានសារៈសំខាន់ណាស់ សម្រាប់ប្រា ស្រ័យទំនាក់ទំនង ជាមួយជាតិសាសន៍ដទៃបានល្អ មានការងារធ្វើល្អ និងជាប្រយោជន៍ខ្លួនឯងផង និង ជាប្រយោជន៍មុខមាត់ប្រទេសជាតិផង និងបានត្រៀមខ្លួនជាស្រេច សម្រាប់ចូលសមាហរណកម្ម អាស៊ាននាឆ្នាំ២០១៥ ខាងមុខនេះផងដែរ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើ ដល់ប្អូនៗទាំងអស់នៅទីនេះ ក្រោយពេលបាន ទទួលវិញ្ញាបនបត្រ ហើយត្រូវខិតខំរៀនសូត្របង្កើនចំណេះដឹងខ្លួនឯងបន្ថែមទៀត ស្របពេលកំណែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នេះ ពិសេសវិស័យអប់រំត្រូវមានគុណភាព សមត្ថភាព ខ្ពស់ ដើម្បីប្រឡងប្រណាំងទីផ្សារការងារ និងគ្រប់វិស័យផ្សេងទៀត ជាមួយប្រទេសជិតខាង ឬប្រទេស ដទៃផ្សេងទៀតផងដែរ ។ ក្នុងនាម (ស.ស.យ.ក) ខេត្តក៏មានជួយបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឲ្យមានចំណេះដឹង ហើយក៏មានអាហារូបករណ៍ ជូនដល់សិស្សពូកែ និងសិស្សក្រីក្រ ដោយឥតគិតថ្លៃ ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>