Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ខៀវ កាញារីទ្ធ ទទួលប្រាក់ឧបត្ថម្ភ ២៤០០ដុល្លារ ដើម្បីជួយកីឡាទ្រីយ៉ាត្លុង

$
0
0

ភ្នំពេញ៖ លោក ខៀវ កាញ្ញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅព្រឹក ថ្ងៃទី១១ ខែកញ្ញានេះលោកបានទទួលយកប្រាក់ឧបត្ថម្ភចំនួន ២៤០០ដល្លារអាម៉េរិកពីក្រុមហ៊ុនវិស័យឯកជនចំនួន២ គឺមានក្រុមហ៊ុន Cambodia Brewery និងបណ្ណាគារសន្ដិភាព (PBC) ដើម្បីជួយដល់ក្រុមកីឡាករទ្រីយ៉ាត្លុងកម្ពុជា ចំនួន៤រូបដែលត្រូវហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨នៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំ២០១៥ ខាងមុខ ។

ក្នុងកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ គឺបានធ្វើឡើងនៅទីស្ដីការក្រសួងព័ត៌មានដោយមានការចូលរួមពីលោក រ៉ូឡេនដ៏ បាឡា អគ្គនាយកក្រុមហ៊ុន Cambodia Brewery និងលោក ថៃ ហូវ អ្នកចាត់ការទូទៅរបស់បណ្ណាគារសន្តិភាព ដែល ក្នុងមួយក្រុមហ៊ុនៗឧបត្ថម្ភប្រាក់ចំនួន ១២០០ដុល្លារអាម៉េរិក រួមទាំងលោកឧកញ៉ា គង់ ឫទ្ធីជព្វ ប្រធានសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជាផងដែរ ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “ការជួយរបស់ក្រុមហ៊ុនទាំងពីរនេះជាការរួមចំណែកយ៉ាងសំខាន់មិនអាច ខ្វះបានសម្រាប់ការអភិវឌ្ឍ វិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ជាពិសេសគឺបាន ធ្វើឲ្យប្រភេទកីឡា មួយនេះបានត្រៀមលក្ខណៈ បានយ៉ាងល្អសម្រាប់ ព្រឹត្តិការណ៍អន្តរជាតិ ថ្នាក់តំបន់ និងអាស៊ីអាគ្នេយ៍ផងដែរ” ។

ជាមួយគ្នានោះលោក គង់ ឫទ្ធីជព្វ ក៏មានប្រសាសន៍ប្រាប់អ្នកសារពត៌មានដែរថា សហព័ន្ធបានស្នើសុំការជួយ ឧបត្ថម្ភពីបណ្តាក្រុមហ៊ុនចំនួន៤ ដោយមួយក្រុមហ៊ុននូវទឹកប្រាក់ ចំនួន ១២០០ដុល្លារ ប៉ុន្ដែឥឡូវទទួលបាន ២ក្រុមហ៊ុនហើយ ស្មើនឹងទឹកប្រាក់ ២៤០០ដុល្លារ ។ នៅសប្តាហ៍ក្រោយនឹង មានក្រុមហ៊ុនចំនួន២ផ្សេងទៀត គឺក្រុមហ៊ុនផលិត ភេសជ្ជៈកម្ពុជា កូកាកូឡា-ភេសជ្ជៈ Aguaruis និងក្រុមហ៊ុនអាហារបំប៉នសុខភាព អ៊ែបូឡៃយ៍ ដែលត្រូវចូលខ្លួនមក ជួយឧបត្ថម្ភជាបន្តទៀត។

លោក រ៉ូឡេនដ៏ បាឡា និងលោក ថៃ ហូវ បានលើកឡើងថា លោកសប្បាយចិត្តជាខ្លាំងនៅពេលដែល បានរួមចំណែកក្នុងការ អភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដើម្បីគាំទ្រឲ្យវិស័យកីឡា កម្ពុជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ លើកមុខមាត់ប្រទេសជាតិ តាមរយះការទទួលបាន ជ័យជម្នះផ្សេងៗ ហើយលោកនឹងបន្ដ ជួយជាបន្ដបន្ទាប់ទៀត នាពេលខាងមុខ ។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រាប់ឲ្យដឹងដែរថា  “ប្រាក់ដែលទទួលបានការ ឧបត្ថម្ភពីវិស័យឯកជនទាំងអស់ នឹងយកទៅចំណាយក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាករ ទ្រីយ៉ាងត្លុង ៤នាក់ដែលត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានកីឡាករ ឈុន ប៊ុនថន,ចេង ចាន់តារា,ឆោម ប៉ុនថន និងកីឡាករ ឆោម ចន្ថា” ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>