Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃាត់​រថយន្ត​បីគ្រឿង យក​ទៅ​អប់រំ ១គ្រឿង ដឹកខ្សាច់​ហុយ​តាមផ្លូវ ២គ្រឿង​ដឹក​សំពីង​សំពោង

$
0
0

ភ្នំពេញ៖ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌច្បារអំពៅ នៅម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានបញ្ជាឲ្យអធិការរងខណ្ឌ ដឹកនាំកម្លាំងធ្វើការឃាត់រថយន្ត ៣គ្រឿង ដែលដឹកឥវ៉ាន់ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងបង្កផលប៉ះពាល់ដែលសុខភាព ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោក ឯក សាវ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកមិញនេះ បានឃាត់រថយន្តបីគ្រឿង នៅលើស្ពានមុនីវង្សថ្មីមួយគ្រឿង ជារថយន្តដឹកខ្សាច់ មិនបានបិទបំាងធ្វើឲ្យហុយដាក់អ្នកធ្វើដំណើរ ឯ ២គ្រឿងទៀត គឺរថយន្តសុំាយ៉ុងដឹកឥវ៉ាន់សំពីងសំពោង។ មន្រ្តីនគរបាលបានឲ្យដឹងទៀតថា រថយន្តទំាងបី គ្រឿងនោះត្រូវបានយកទៅអប់រំ នៅអធិការនគរបាលខណ្ឌច្បារអំពៅ រួចឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យា ដោយមិនមានការផាកពិន័យ ដើម្បីបញ្ឈប់ការដឹករបៀបនេះទៀត។

ប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា រថយន្តដឹកខ្សាច់ត្រូវបានលោកអធិការ ណែនាំឲ្យម្ចាស់ត្រូវតែធ្វើការបិទបំាងដែលធ្វើដំណើរ ពោលធ្វើយ៉ាងណាកុំបង្កឲ្យមាន ការហុយ ឬហៀរទឹក ក៏ដូចជាខ្សាច់នៅតាមដងផ្លូវ ដែលវាបង្កផលប៉ះពាល់ដល់ ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ។ ចំណែករថយន្តសុំាយ៉ុងទំាងពីរនោះវិញ លោកអធិការក៏ស្នើសុំបញ្ឈប់ការដឹកសំពីងសំពោងតទៅទៀត ប្រសិនបើមានលើកទី២ អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន លើកនេះគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ។

ជាមួយគ្នានោះ ក៏មានការហួរចិត្តដែរចំពោះរថយន្តសុំាយ៉ុង ដឹកឥវ៉ាន់ពីព្រំដែនវៀតណាម-ខ្មែរ ត្រង់ចំណុចភ្នំឌិននេះ ក៏ព្រោះតែរថយន្តដឹកធុប និងរថយន្តដឹកគ្រឿងជ័រទំាងពីរនេះ បានដាក់ឥវ៉ាន់សំពីងសំពោងទុកតែប្រឡោះ អ្នកបើកបរប៉ុណ្ណោះ ហើយប្រសិនជាឃើញផ្ទាល់ភ្នែក ពិតជាមានការហួសចិត្តជាក់ជាមិនខាន ក៏ព្រោះតែឥវ៉ាន់ដែលរថយន្តនេះ ដឹកដាក់រហូដល់តកម្ពស់ ១,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ឯកន្ទុយរថយន្តវិញ តរហូតដល់ទៅ ២ ម៉ែត្រ។

នៅពេលដែលលោកអធិការ បញ្ជាឲ្យម្ចាស់ទំនិញរើឥវ៉ាន់សំពីងសំពោងចេញពីរថយន្តនេះ ក្នុងមួយគ្រឿង រថយន្តកូរ៉េ ១,៥តោន និង រថយន្តកូរ៉េ ២តោន ពី៣ គ្រឿង ទៅ៤ គ្រឿង ទើបដឹកឥវ៉ាន់នេះអស់ ពោលឥវ៉ាន់នៅលើរថយន្តសុំាយ៉ុងទំាងពីរគ្រឿងនេះ ត្រូវបានផ្ទេរដាក់រថយន្តកូរ៉េរហូតដល់ ៧គ្រឿង ទៅ៨គ្រឿង ទើបអស់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>