Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ និងមតិ ៖ មានការចង់ឃើញ រ័ត្ន សុភាព ទទួលទោសទណ្ឌ ទៅតាមច្បាប់

$
0
0

ភ្នំពេញ ៖ សាលដីកា សុំនៅក្រៅឃុំ របស់អ្នកស្រី រ័ត្ន សុភាព នឹងត្រូវចៅក្រម សាលាឧទ្ធរណ៍ ប្រកាស នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ ។ ទោះលទ្ធផលលើបណ្តឹង របស់អ្នកស្រី រ័ត្ន សុភាព មិនទាន់ដឹងថា ចៅក្រមសម្រេចយ៉ាងណាក្តី តែមានប្រជាពលរដ្ឋ ដែលធ្លាប់ខឹងសម្បាជាមួយការដើរភាស៊ីរបស់អ្នកស្រី រ័ត្ន សុភាព ចង់ឲ្យសាលាឧទ្ធរណ៍ មិនចាត់ការទៅលើបណ្តឹង រក្សាសាលក្រមសាលាដំបូង បន្តឃុំខ្លួន របស់អ្នកស្រី រ័ត្ន សុភាព ដើម្បីព្រមាន ដល់អ្នកវិនិយោគមិនសុចរិតភាព ។

អ្នកស្រី រ័ត្ន សុភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន តាមបណ្តឹងរបស់លោក ហម មុន្នី ពាក់ព័ន្ធនឹងការឆបោកលុយជាង ១៤ម៉ឺនដុល្លារ ក្នុងរឿងទិញ-លក់ អាជ្ញាប័ណ្ណទារភាស៊ីនៅក្នុង រាជធានីភ្នំពេញ ។

ក្រោយការឃាត់ខ្លួន នៅថ្ងៃទី០៤ ខែសីហា អ្នកស្រី រ័ត្ន សុភាព ត្រូវចៅក្រមស៊ើបសួរ សាលាដំបូង រាជ ធានីភ្នំពេញអ្នកស្រី ពេជ ម៉ារ៉ែន សម្រេចចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្ត កាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៣ តាមមាត្រា៣ ៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ និងចេញសាលក្រម ឲ្យសមត្ថ កិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ។

សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ម្សិលមិញ បានលើកយកបណ្តឹងសុំនៅក្រៅឃុំ របស់អ្នកស្រី រ័ត្ន សុភាព មកជំនុំជម្រះ ហើយនឹងប្រកាសសាលដីកា នៅថ្ងៃទី១២ ខែកញ្ញា នេះ។

មុនការឈានមកដល់ នៃកាលបរិច្ឆេទ ប្រកាសសាលដីកា មានសាធារណៈមតិជាច្រើន ចង់ឃើញចៅ ក្រមសាលាឧទ្ធរណ៍ចាត់ការតាមសុភនិច្ឆ័យ និងបន្តរក្សាសាលក្រមសាលាដំបូងឃុំខ្លួន អ្នកស្រី រ័ត្ន សុភាព ។ ការចង់ឃើញបែបនេះ ដោយពួកគេបានលើកហេតុផលថា អ្នកស្រី រ័ត្ន សុភាព ជាអ្នករកស៊ី មួយរូប មិនដែលបានជួយអ្វីជាប្រយោជន៍ដល់សង្គម និងប្រជាពលរដ្ឋឡើយ ។  ជាក់ស្តែងការវិនិយោគ ដើរទារភាស៊ីក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៩ កន្លងទៅ បានបង្កការក្តៅក្រហាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអាជីវករ ព្រោះនោះជាកាយវិការ មួយដ៏ហួសហេតុ ដោយក្រុមហ៊ុន ដើរប្រមូល យកលុយទាំងអស់ សូម្បីតែលក់ខ្ចៅចំហ៊ុយក៏មិនលើកលែងដែរ ។

ការវិនិយោគ ដែលគ្មានការចំណេញដល់រដ្ឋ និងនាំតែភាពក្តៅក្រហាយ ដល់ប្រជាអាជីវករ ឬហៅថា ធ្វើ ស្រែលើខ្នងអាជីវករនេះ ត្រូវរាជរដ្ឋាភិបាល សម្រេចបិទចោលវិញភ្លាមៗ ក្រោយពីមានការតវ៉ា និងរិះ គន់ខ្លាំងពីក្រុមអាជីវកររស់នៅក្នុងរាជធានីភ្នំពេញ ។

លើសពីនេះទៀត កាលពីឆ្នាំ២០១១ អ្នកស្រី រ័ត្ន សុភាព ដែលទទួលបានសិទិ្ធទារភាស៊ី នៅក្នុងផ្សារ ព្រែកព្នៅ បាន បំផុសអាជីវករក្នុងផ្សារ ឲ្យតវ៉ាប្រឆាំងនឹងផ្សារឯកជនប៉េងជ្រី ស្ថិតនៅជាប់គ្នានោះ ព្រោះ តែឃើញផ្សារនោះ មានដំណើរការល្អជាងផ្សារ មានអាជីវករច្រើនចូលទៅលក់ដូរ ធ្វើឲ្យការទារភាស៊ី របស់ខ្លួនមិនសូវកាក់កប ។ អ្នកស្រី រ័ត្ន សុភាព នៅបានបំផុសអាជីវករ ឲ្យលើកគ្នាមកតវ៉ា ប្រឆាំង និង មជ្ឈមណ្ឌលព័ត៌មានដើអម្ពិលថែមទៀត នៅពេលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះផ្សាយអំពីពុត ត្បុតរបស់អ្នកស្រី ក្នុងជម្លោះផ្សារទាំងពីរនេះ ។

នៅមានរឿងរ៉ាវជាច្រើនករណីផ្សេងទៀត ពាក់ព័ន្ធនឹងអាជីវកម្មទារភាស៊ីតាមផ្សារ ចំណតរថយន្ត របស់ អ្នកស្រី រ័ត្ន សុភាព ដែលធ្វើឲ្យក្រុមអាជីវករ អ្នករត់រថយន្តឈ្នួលមិនសប្បាយចិត្ត ។

សាធារណៈមតិ បានលើកឡើងថា សំណុំរឿងរំលោភលើក្តីទុកចិត្ត បោកប្រាស់យកប្រាក់ជាង ១៤ ម៉ឺន ដុល្លារ ពីលោក ហម មុន្នី ក្នុងកិច្ចសន្យាលក់អាជ្ញាប័ណ្ណទារភាស៊ីផ្សារ និង ចំណតរថយន្ត ក្នុងរាជធានី ភ្នំពេញនេះ វាបានឆ្លុះ បញ្ចាំងឲ្យឃើញពីទុច្ចរិតភាពរបស់អ្នកស្រី រ័ត្ន សុភាព ដែលជារូបភាពមួយធ្វើឲ្យ ប៉ះពាល់ដល់ការវិនិយោគដទៃទៀត នៅកម្ពុជា គ្រាដែលរាជរដ្ឋាភិបាល កំពុងតែជំរុញនោះ។

សាធារណៈមតិទូទៅ បានលើកឡើងថា ចៅក្រមសាលាឧទ្ធរណ៍ គួរតែអនុវត្តទៅច្បាប់ឲ្យមានប្រសិទ្ធភាព និងមិនត្រូវមានការដោះលែង អ្នកស្រី រ័ត្ន សុភាព ឲ្យនៅក្រៅឃុំឡើយ ដើម្បីបញ្ជាក់ និងបង្កើន ជំនឿចិត្តដល់អ្នកវិយោគដទៃថា ការវិនិយោគនៅកម្ពុជា ត្រូវបានគាំពារយ៉ាងរឹងមាំដោយច្បាប់ រាល់ជន រំលោភ ឬក្បត់លើទំនុកចិត្ត និងកិច្ចសន្យា នឹងទទួលទោសទៅតាមច្បាប់ជាធរមាន ៕

រូបភាពខាងក្រោម គឺជាសកម្មភាពរបស់ក្រុមអាជីវករផ្សារព្រែកព្នៅ ក្រោមការចង្អុលបង្ហាញ និងបង្គាប់បញ្ជា របស់អ្នកស្រី រត្ន័ សុភាព មកតវ៉ានៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ព្រោះខឹងសម្បារនឹងការចេញផ្សាយ រឿងជម្លោះរវាងផ្សាររបស់អ្នកស្រី រ័ត្ន សុភាព និងផ្សាររដ្ឋ ដែលនៅជិតគ្នា កាលពីឆ្នាំ២០១១


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>