រតនគិរីៈ កម្លាំងរដ្ឋបាលព្រៃឈើស្រុកវ៉ឺនសៃ សហការជាមួយ កម្លាំងនគរបាលស្រុកវ៉ឺនសៃ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចុះប្រតិបត្តិការ ចាប់ឈើធ្នង់ចំនួន១៥៦ដុំ ដែលក្រុមឈ្មួញយក មកគរទុកក្នុងព្រៃ តាមមាត់ទន្លេសេសាន ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ។
បើតាមនាយផ្នែករដ្ឋបាលព្រៃឈើវ៉ឺនសៃ លោក គាំ សីហា ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក វង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ដល់មន្ត្រីក្រោមឱវាទ ក្នុងការទប់ស្កាត់បទល្មើស ព្រៃឈើក្នុងភូមិសាស្ត្រ របស់ខ្លួននោះ កម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ឺនសៃ សហការជាមួយកម្លាំងនគរបាលស្រុកវ៉ឺនសៃ ប្រទះឃើញគំនរឈើ ដែលក្រុមឈ្មួញ គរលាក់ទុកក៏ចាប់តែម្តង។
លោកគាំ សីហា នាយផ្នែករដ្ឋបាលព្រៃឈើវ៉ឺនសៃ បន្តឲ្យដឹងទៀតថាយុទ្ធនាការ បង្ក្រាបឈើខុសច្បាប់ នេះ កម្លាំងរបស់លោកសហការជាមួយសមត្ថកិច្ច ពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕