Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក គឹង វណ្ណៈ និងក្រុមគ្រួសារ កាន់បិណ្ឌទី៦ នៅវត្តចំនួន៦ ក្នុងឃុំចុងអំពិល

$
0
0

ព្រៃវេង: នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាថ្ងៃ៦រោច ខែភទបទ្រ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី ៦ លោក គឹង វណ្ណៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិលស្រុក កញ្ច្រៀច ខេត្តព្រៃវេង រួមជាមួយក្រុមគ្រួសារ និង ក្រុមការងារបានអញ្ជើញទៅដាក់បិណ្ឌ នៅក្នុងវត្តចំនួន៦ ស្ថិតនៅក្នុងឃុំចុងអំពិលទាំងមូល ដើម្បីឧទិសកុសល ផលបុណ្យជូនដល់ញាតិកាលទាំង៧សណ្ដាន រួមទាំងប្រជាពលរដ្ឋដែលបានចែកឋានទៅកាន់បរលោក។

នៅក្នុងឱកាសនោះលោក គឹង វណ្ណៈ ក្រុមគ្រួសារ និងក្រុមការងារក៏បានពាំនាំយកទេយ្យវត្ថុ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តទាំង៦ និងជូនដល់លោកយាយ លោកតាពុទ្ធបរិស័តចំណុះជើងវត្ត ដែលបានមកដាក់បិណ្ឌនៅក្នុងពេលនោះផងដែរ ។ ទេយ្យវត្ថុ និងទេយ្យទាន ដែលយកទៅដាក់បិណ្ឌប្រគេន ដល់ព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តៗទទួលបាន សាដក់ និងឃិប ចំនួន១សម្រាប់ មី១កេសធំ ត្រីខកំប៉ុង៣យួរ ទឹកក្រូច៣កេស ទឹកសុទ្ធ៣កេស នំ១ធុង និងថវិកាចំនួន៥០ម៉ឺនរៀល និងប្រគេនបច្ច័យ ដល់ព្រះចៅអធិការទាំង៦វត្ត ក្នុងមួយអង្គៗទទួលបាន៧ម៉ឺនរៀល និងព្រះសង្ឃក្នុងមួយ អង្គៗ៥ម៉ឺនរៀល។

ចំណែកឧបដ្ឋានសាលាមួយកន្លែង ក៏ទទួលបានទេយ្យវត្ថុដូចគ្នា និងថវិកា2០ម៉ឺនរៀល។

ដោយឡែកពុទ្ធបរិស័តទៅចូលរួមក្នុងថ្ងៃកាន់បិណ្ឌនោះ ដែលទទួលបានថវិកាម្នាក់ៗ៥០០០រៀល ។

នៅក្នុងឱកាសនោះលោក គឹង វណ្ណៈ បានថ្លែងទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័តពីការរីកចំរើន របស់ប្រទេសជាតិ លើគ្រប់វស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាពេលបច្ចុប្ប ។ ក្នុងនោះ លោក គឹង វណ្ណៈ ក៏ថ្លែងកោតសរសើរដល់អាជ្ញាធរ សមត្ថកិច្ចភូមិ ឃុំ ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អផង ដែលរហូតដល់ ទទួលប័ណ្ណសរសើរពីថ្នាក់លើទៀតផង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles